ប្រភព​ពី​អេស្ប៉ាញ​បាន​និយាយ​ថា​ Real Madrid ​មិន​ត្រឹម​តែ​ចាប់​អារម្មណ៍​ចង់​បាន​ Eden Hazard ពី ​Chelsea ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក្លឹប​យក្ស​មួយ​នេះ​ក៏​ចង់​បាន​​ខ្សែ​បម្រើ​  N’Golo Kante ផង​ដែរ។

ក្រុម​ស្ដេច​ស​បាន​ដឹង​ថា​ការ​ចុះ​កុង​ត្រា​យក​កីឡាករ​ល្បី​ៗ​ក្នុង​ក្នុង​សប្ដាហ៍​នេះ​ហាក់​ស្ងប់ស្ងាត់​។ ព័ត៌មាន​ជា​ច្រើន​​បាន​ចុះ​ផ្សាយ​ហូរ​ហែរ​ហើយ​អ្នក​គាំទ្រ​ Real Madrid ក៏​បាន​ដឹង​ពី​ការ​ចង់​បាន ​Hazard យក​ទៅ​ជំនួស ​Ronaldo រយៈ​ពេល​យូរ​ដែរ។

លោក Zidane បាន​មើល​ឃើញ​ថា​កីឡាករ​សញ្ជាតិ​បែលហ្សិក​មាន​ទម្រង់​លេង​ស្រដៀង ​Ronaldo ទាំង​ស្ដាយ៍​លេង ​និង​បុគ្គលិកលក្ខណៈ ​​ដែល​គេ​រំពឹង​ថា​អាច​សាក​សម​ជាមួយ​នឹង​រជ្ជកាល Galatico របស់​ Real Madrid។ តែ​គោល​បំណង​នេះ​មិន​មែន​តែ​Hazard ម្នាក់​នោះ​ទេ​គឺ​ពួក​គេ​ចាប់​អារម្មណ៍​ចង់​បាន​មិត្ត​រួម​ក្រុម​Kante។ កាសែត​អេស្ប៉ាញ​ El Confidencial បាន​រាយការណ៍​ថា​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​បាន​ស្នើ​សុំ​ប្រធាន​ក្លឹប​លោក Perez ដាក់​សំណើ​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង។

តោ​ខៀវ​នឹង​បិទ​រាល់​សំណើ​ទាំង​អស់​ចំពោះ​ Kane ខណៈ​អតីត​ខ្សែ​បម្រើ ​Leicester City រូប​នេះ​បង្ហាញ​ទម្រង់​លេង​ល្អ​ទៅ​ៗ​ចាប់​តាំង​ពី​ប្ដូរ​មក​លេង​នៅ​កីឡដ្ឋាន Stamford Bridge៕