អ្នកខ្លាំងខាងគុនចម្រុះរបស់កម្ពុជា មាស ម៉ើ បានរងបរាជ័យជាលើកទី២ក្នុងអាជីពគុនចម្រុះ (MMA) របស់ខ្លួន ដោយត្រូវកីឡាករចិន Xie យកឈ្នះក្នុងទឹកទី៣នៅប្រទេសសិង្ហបុរី យប់ថ្ងៃសុក្រទី១៨ខែឧសភាឆ្នាំ២០១៨នេះ ក្នុងកម្មវិធី Unstoppable Dreams។

សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ក្រៅ​ប្រទេស​លើក​នេះ​ កីឡាករ​កម្ពុជាពិត​ជា​បាន​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង ប៉ុន្តែ​កម្លាំង​ខ្សោយ​ជាង​ដៃ​គូ​ដែល​ធ្វើ​ឲ្យ​គេ​ងាយ​ស្រួល​កាច់ និង​ឃ្លេ។ នៅក្នុងការប្រកួតចំនួន៣ទឹក កីឡាករ​កម្ពុជា​រូប​នេះ​បាន​ឱកាស​នៅ​ពី​លើ​ដែរ ប៉ុន្តែ​​នៅ​មិន​បាន​យូរ​ឡើយ ដោយ​សារ​កម្លាំង​កាន់​តែ​ខ្សោយ។ នៅ​ពេល​កីឡាករ​ចិន​បាន​ឱកាស​នៅ​លើ​​ដោយ​វាយ​កណ្តាប់​ដៃ និង​កែង​លើ​ផ្ទៃ​មុខ​រហូត​​អាជ្ញា​កណ្តាល​បញ្ឈប់​តែ​ម្តង៕

ទស្សនាវីដេអូប្រកួត៖

https://www.facebook.com/ONEChampionship/videos/1816990451657535/