គ្រូ​បង្វឹក​ក្រុម​បិសាច​ក្រហម​ Manchester United លោក Jose Mourinho ចង់​ស៊ីញេ​កុង​ត្រា​យក​កីឡាករ​ចំនួន​៣​នាក់លេង​ក្នុង​ដំណែង​បី​ផ្សេង​គ្នា​ ​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុង​ខែ​មករា​នេះ​។ នេះ​បើ​តាម​ប្រភព​ MailOnline ​បាន​បញ្ជាក់។

គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់ ​កំពុង​ពង្រឹង​ក្រុម​កីឡាករ​របស់​លោក ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​នេះ​ ហើយ​លោក​ក៏​បាន​កំណត់​អត្តសញ្ញាណ​កីឡាករ​លេង​ក្នុង​តំបន់​ណា​មួយ​លើ​ទីលាន​ ដែល​គាត់​ចង់​បាន​បំផុត​ហើយ​កីឡាករ​នោះ​ ត្រូវ​តែ​ជា​កីឡាករ​ទិញ​ចូល​ថ្មី។

ប្រភព​ភ្នាក់​ងារ​កីឡាករ​របស់​ក្លឹប​បាន​បង្ហើប​ថា​ United នឹង​ស៊ីញេ​កុង​ត្រា​យក​ខ្សែ​ការពារ​ស្លាប​ស្ដាំ​ម្នាក់​​ ខ្សែ​ការពារ​ស្លាប​ឆ្វេង​ម្នាក់ និង​ទី​៣​គឺ​ខ្សែ​បម្រើ​ប្រយុទ្ធ​ម្នាក់​ទៀត​។​កីឡាករ​លេង​ក្នុង​ដំណែង​ទាំង​បី​នេះ​ហើយ​ដែល​អតីត​គ្រូ​បង្វឹក ​Chelsea ចង់​បាន​បំផុត។

ចុះ​ប្រិយមិត្ត​គិត​ថា​កីឡាករ​ណាខ្លះ​ ដែល​លេង​ក្នុង​តំបន់​ទាំង​នេះ​អាច​សាក​សម​នឹង​Manchester United ហើយ​ត្រូវ​ជាមួយ​ទស្សនវិជ្ជា​ដឹកនាំ​របស់​លោក Jose Mourinho? បញ្ចេញ​មតិ​យោបល់​ខាង​ក្រោម​នេះ៖