Marcus Rashford ពិតជាមិនសប្បាយចិត្តទេ ដែលត្រូវអង្គុយបម្រុងក្នុងការប្រកួត Manchester Derby ហើយរូបគេអាចនឹងពិចារណាអនាគតរបស់ខ្លួននៅ Man Utd ប្រសិនបើលោក Jose Mourinho នៅតែទទួលបន្ទុកជាគ្រូបង្វឹក។
តារាប្រយុទ្ធរបស់ជម្រើសជាតិអង់គ្លេស ចូលលេងបាន៨នាទីចុងក្រោយនៅកីឡដ្ឋាន Etihad Stadium កាលពីថ្ងៃសៅរ៍ដែលជាការប្រកួត Man Utd វាយបកយកឈ្នះ City ពន្យារពេលលើកពានរបស់លោក Pep។
តាមប្រភពDaily Mirror, Rashford បង្ហាញការអន់ចិត្តដែលមិនបានចូលលេងជម្រើសដំបូងហើយឲ្យលេងស្ទើរតែមិនបានប៉ះបាល់ស្រួលបួលផងក្រោមការកំណត់ពេលវេលារបស់លោក Jose។
១៦ប្រកួតចុងក្រោយ Rashford ចូលលេងជម្រើសដំបូងបានតែ៥ប្រកួតហើយឱកាសជាប់ជម្រើសដំបូងរបស់ខ្លួនត្រូវបានបាត់បង់ពេលក្លឹបទិញ Alexis Sanchez មកកាលពីខែមករា។ វាជាការភ្ញាក់ផ្អើលសម្រាប់កីឡាករម្នាក់នេះដែលធ្លាប់ចំណាយពេលជាមួយ Man Utd តាំងពីរវ័យ៧ឆ្នាំហើយក៏មិនចង់ចាកចេញពីក្លឹបនោះដែរ ប៉ុន្តែ Jose Mourinho បានកាត់បន្ថយការឲ្យចូលលេងជម្រើសដំបូងគឺជាបញ្ហាបុគ្គលរវាងភាគីទាំងពីរ។
ប្រភពជិតស្និតនឹង Man Utd បានប្រាប់ Mirror ថាMarcus ពិតជាមិនសប្បាយចិត្តមែនដែលមិនបានលេងពេញលេញក្នុងជំនួបDerby ។ប្រសិនបើរដូវកាលលោក Jose Mourinho នៅតែធ្វើបែបនេះទៀត Marcus ប្រហែលជាមិនចង់អង្គុយមើលគេលេងអញ្ចឹងទៀតទេ។
តាមពិតទៅ អតីតយុវជនបិសាចក្រហមរូបនេះបានលេងលើសពី៤០ដងទៅហើយឲ្យManchester ក្នុងរដូវកាលនេះប៉ុន្តែភាគច្រើនលេងបាន១០នាទីចុងក្រោយការប្រកួតហើយលោក Gareth Southgate ក៏ពិចារណាអំពីការមិនបានចូលលេងពេញលេញរបស់ Rashford ដែលជាបញ្ហាសម្រាប់ World Cup៕