Fernando Torres បានប្រកាសចាកចេញពីក្លឹប At. Madrid ហើយពេលចប់រដូវកាលនេះ ខណៈទៅលេងនៅក្លឹបក៏មិនដឹងនៅឡើយទេ។
អតីតខ្សែប្រយុទ្ធ Liverpool និង Chelsea បានចប់កុងត្រាជាមួយក្លឹបនៅរដូវកាលនេះហើយ ខណៈដែលឱកាសចូលលេងក្នុងក្រុមក៏ត្រូវបានកំណត់រួចទៅហើយនោះ។ ដូច្នេះហើយគាត់សម្រេចចិត្តចាកចេញ។ កីឡាករវ័យ៣៤ឆ្នាំបានចាប់ផ្ដើមបន្តអាជីពបាល់ទាត់តទៅទៀត ប៉ុន្តែការសម្រេចចិត្តមួយនេះ មិនដឹងថាតើគាត់ត្រូវទៅលេងនៅឯណានោះទេ។
និយាយក្នុងកម្មវិធីសន្និសីទកាសែតរបស់ក្រុមហ៊ុន LG, Torres បានបានឆ្លៀតឱកាសនិយាយ៖”ខ្ញុំសូមយកឱកាសនេះបញ្ជាក់ថាវាគឺជារដូវកាលចុងក្រោយរបស់ខ្ញុំហើយនៅជាមួយក្លឹប។ ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវតែឲ្យអ្នកគាំទ្រដឹង ខណៈដែលពួកគេផ្ដល់ឲ្យខ្ញុំនូវការស្រឡាញ់ដ៏ជ្រាលជ្រៅ។ ទាំងក្លឹបនឹងខ្ញុំដឹងថាស្ថានភាពនេះនឹងឈានមកដល់”។
ឱកាសរបស់ Torres ត្រូវបានកាត់បន្ថយក្រោយពេល Diego Costa មកដល់នៅពាក់កណ្ដាលរដូវកាល។ ក្នុងរដូវកាលនេះគាត់ចូលលេងជម្រើសដំបូង១១នាក់បានតែ៣ប្រកួតហើយ១៧ដងទៀតចូលលេងក្នុងនាមជាកីឡាករបម្រុងហើយរកបាន២គ្រាប់ក្នុងលីគ៕