គ្រូ​បង្វឹក​ក្រុម​កាំភ្លើង​ធំ​​ Arsenal លោក​​ Arsene Wenger បាន​ជឿ​ថា​លោក​មាន​ខ្សែ​ប្រយុទ្ធ​គ្រប់​គ្រាន់​សម្រាប់​រដូវ​កាល​ក្រោយ​ហើយ​ក្នុង​រដូវ​ដោះដូរ​កីឡាករ​ខាង​មុខ​លោក​នឹង​មិន​ខ្ចី​ទិញ​ថែម​ឡើយ។

តាម​ពិត​ទៅ​! ក្រុម​កាំភ្លើង​ធំ​បាន​ចំណាយ​លុយ​ទិញ​ខ្សែ​ប្រយុទ្ធ​មក​ពង្រឹង​ក្រុម​អស់​ច្រើន​មក​ហើយ ​ក្នុង​រដូវ​ដោះដូរ​កីឡាករ​២​ដង​ចុង​ក្រោយ។​ទិញ ​Alexandre Lacazette អស់​៤៦​លាន​ផោន​កាល​ពី​ចុង​ឆ្នាំ​២០១៧ ​មុន​ពេល​គាស់​កុង​ធនាគារ​បើក​ហិប​ដែក​យក​លុយ​ទិញ​ខ្សែ​ប្រយុទ្ធ​ Pierre-Emerick Aubameyang​តម្លៃ​៥៥​លាន​ផោន​ពី ​Dortmund កាល​ពី​ខែ​មករា។

ក្រុម​មួយ​នេះ ក៏​មាន​ខ្សែ​ប្រយុទ្ធ​ប្រចាំ​ក្លឹប​ដែល​ទិញ​ពី ​Man Utd កាល​ពី​ឆ្នាំ​២០១៤​ស្រាប់​ហើយ​កីឡាករ​វ័យ​ក្មេង ​Alex Iwobi ក៏​ទើប​ដំឡើង​មក​ពី​ឈុត​យុវជន។​ អញ្ចឹង​ហើយ​បាន​ជា​លោក​ថា​មិន​ខ្ចី​ទិញ​ថែម។

សរុប​ទៅ! បើ​មើល​តាម​ទិដ្ឋភាព​ខ្លះ​យើង​មិន​ចាំ​បាច់​ទិញ​ខ្សែ​ប្រយុទ្ធ​ថែម​ទេ​ ពីព្រោះ​យើង​មាន​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ ហើយ ហើយ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ក៏​យើង​មាន។ ប៉ុន្តែ​យើង​ចាំ​មើល​ពេល​ចប់​រដូវ​កាល​នេះ​សិន”

ក្រៅ​ពី​ខ្សែ​ប្រយុទ្ធ​ទាំង​នេះ​ Arsenal ក៏​មាន​ខ្សែ​បម្រើ​ដែល​អាច​រក​គ្រាប់​បាល់​បាន​មិន​ចាញ់​ខ្សែ​ប្រយុទ្ធ​ដូច​ជា៖ Aaron Ramsey ដែល​រក​បាន​៨​គ្រាប់​ក្នុង​រដូវ​កាល​នេះ​ និង ​Mesut Ozil ដែល​រក​បាន​៥​គ្រាប់។

អញ្ចឹង​ក៏​ដោយ​! ធនធាន​ប៉ុណ្ណោះ​មិន​ទាន់​គ្រប់​គ្រាន់​ ឲ្យ​ក្លឹប​អាច​ដណ្ដើម​ដំណែង​ Top 4 ប៉ុន្តែ​ Champions League អាច​នឹង​ពិបាក​ក្នុង​បាន​លេង​នៅ​រដូវ​កាល​ក្រោយ​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​​បើ​ឈ្នះ​ Europa League រដូវ​កាល​នេះ​ក្ដី​សង្ឃឹម​នឹង​អាច៕