លោក Jose Mourinho បានបដិសេធសំណើសម្រាប់ការលក់ Ashley Young ហើយលោកទុកកីឡាកររូបនេះ ឲ្យManchester United បន្តទៀតក្នុងរដូវកាលក្រោយ។
Young មានវ័យ៣២ឆ្នាំទៅហើយនោះ ទទួលបានការចាប់អារម្មណ៍ពីក្រុម Stoke City ប៉ុន្តែលោក Mourinho រក្សាទុកកីឡាកររូនេះនៅ Old Trafford ក្នុងគម្រោងសម្រាប់រដូវកាលក្រោយ ដែលជិតឈានមកដល់។ អតីតខ្សែបម្រើស្លាបជម្រើសជាតិអង់គ្លេស ផុតកុងត្រាក្នុងរដ៊ុវកាលខាងមុខនេះហើយ ប៉ុន្តែសម្រាប់កុងត្រាដែលនៅសល់នេះ Man Utd មានបំណងប្រើប្រាស់កីឡាករឲ្យអស់លទ្ធភាព ខណៈ Jose Mourinho ជឿថាគាត់អាចដាក់កីឡាករលេងក្នុងពេលចាំបាច់ណាមួយ។
Young អាចស្នើសុំឲ្យ Spacial One គ្រប់គ្រងក្នុងដំណែងការពារស្លាប ដែលជាជម្រើសមួយអាចឲ្យរូបគេជួយតំបន់ប្រយុទ្ធផងដែរ។ ដូចនេះហើយទើបគេរំពឹងថាកីឡាករ នឹងទទួលបានឱកាសសម្រាប់រដូវកាលក្រោយក្នុងពានរង្វាន់ Champions League ទោះបីជារូបគេមិនមែនជាកីឡាករពេញលេញសម្រាប់ជម្រើសដំបូង១១នាក់របស់លោក Jose ក៏ដោយ។
ពេលនេះ Jose Mourinho កំពុងតែរកកីឡាករមានសមត្ថភាពបន្ថែម ក្នុងក្រុមរបស់លោក ហើយមួយភាគទៀតបានសន្និដ្ឋានថាអតីតកីឡាកររបស់ Watford, Aston Villa និងជម្រើសជាតិអង់គ្លេសម្នាក់នេះ មិនអាចឈរជើងជាប់លាប់ក្នុងគម្រោងថ្មីរបស់លោក Jose នោះទេ។ អញ្ចឹងហើយបានជាគ្រូបង្វឹកក្រុម Stoke City បានអន្ទងរូបគេទៅកាន់កីឡដ្ឋាន Britannia Stadium មុនពេលរដូវកាលដោះដូរកីឡាករត្រូវបិទ។
Young បានមកលេងនៅ Man Utd កាលពី៦ឆ្នាំមុនក្នុងតម្លៃ១៥លានផោន ពីក្លឹប Aston Villa ។ ខ្សែបម្រើស្លាបរូបនេះ បានបង្ហាញខ្លួនឲ្យ Man Utd លើកដំបូងក្នុងថ្ងៃទី១៤សីហា ឆ្នាំ២០១១ ពេល Man Utd លេងទល់នឹង West Bromwich Albion។ហើយពេលនេះ Ashley Young កំពុងធ្វើដំណើរជាមួយមិត្តរួមក្រុមលេងមិត្តភាព មុនបើករដូវកាលនៅសហរដ្ឋអាមេរិក៕
ប្រភព៖ The Sun