វេបសាយ​ងអាណាចក្រកីឡា៖ សូមសង្ខេប​ព័ត៌មាន​ដោះដូរ​កីឡាករ​របស់​ក្រុមបិសាច​ក្រហម ​Manchester United ​ដែល​កំពុង​តែ​ល្បី​នៅ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​​ ខណៈ​ព័ត៌មាន​នេះ ​មាន​ទាំង​ការ​ចាក​ចេញ​​និង​ទិញ​ចូល​របស់​កីឡាករ​ក្លឹប​បិសាច​ក្រហម​ទាំងអស់។

1- Arsenal ចង់​បាន ​Martial មក​ជំនួស​ Alexis Sanchez

Anthony Martial Manchester United

ក្រុម​កាំភ្លើងធំ​ Arsenal កំពុង​សម្លឹង​រក ​Anthony Martial មក​ជំនួស​ Alexis Sanchez នេះ​បើ​តាម​ប្រភព​ Mirror។ កីឡាករ​វ័យ​២១​ឆ្នាំ​ត្រូវ​បាន​​លោក Jose ប្រើប្រាស់​ជា​កីឡាករ​បម្រុង​ប្ដូរ​ចូល​ ហើយ​កម្រ​បាន​លេង​ក្នុង​ឈុត​១១​នាក់​ដំបូង​ណាស់​ នៅ​រដូវ​កាល​នេះ​ ហើយ​លោក Arsene Wenger ឃើញ​ថា​រូប​គេ​ជា​កីឡាករ​សាក​សម​បំផុត ​មក​ជំនួស​កីឡាករ​ឈីលី​ដែល​នៅ​សល់​កុង​ត្រា​មួយ​រដូវ​កាល​ ហើយ​ចង់​ចាក​ចេញ​នៅ​ខែ​មករា​ខាង​មុខ​។

2- Manchester United សម្លឹង​ឃើញ​កូន​ប្រុស​របស់​អតីត​កីឡាករ​របស់​ខ្លួន

Phil Neville

កូន​ប្រុស​របស់​ Phil Nevill​ វ័យ​១៥​ឆ្នាំ​ឈ្នះ​  Harvey បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ក្រុម​បិសាច​ក្រហម ​Manchester United ហើយ​ក្លឹប​កំពុង​ពិភាក្សា​ចែ​ចូវ​មក​ Old Trafford ដើម្បី​ដើរ​តាម​គន្លង​​ឪពុក​របស់​ខ្លួន​ ។ ត្រឹម​វ័យ​ជំទង់​រូប​គេ​​ត្រូវ​បាន​ប្រដូច​ទៅ​នឹង​ David Beckham ជា​មួយ​នឹង​ទម្រង់​លេង​ក្នុង​ក្រុម​យុវជន​ថ្នាល​របស់​ Valencia។

3- ត្រកូល​ Manchester ទាំងពីរ​កំពុង​តាម​កីឡាករ​របស់​ក្លឹប​ New York City FC ម្នាក់

Jack Harrison New York City FC

ក្រុម​Manchester United និង​City កំពុង​តាម​មិន​ដាក់ភ្នែក​ទៅ​លើ​កីឡាករ​ Jack Harrison របស់​ក្លឹប ​New York City FC នេះ​បើ​តាម​ប្រភព​ The Sun ។ ខណៈ​ពេល​ដែល​កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ ​ជា​ផ្នែក​មួយ​នៃ​ក្រុម​យុវជន​របស់​ Man Utd ប៉ុន្តែ​ខាង​ City ក៏​ចង់​បាន​ដែរ​ដោយសារ​ក្លឹប​មួយ​នេះ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្លឹប​នៅ​លីក MLSរបស់​អាមេរិក ។

4- តោ​ខៀវ​និង​បិសាច​ក្រហម​ប្រជែង​គ្នា​យក​កីឡាករ​វ័យ​ក្មេង​ម្នាក់​ពី​ក្រុម​តោ​ក្រហម​  Middlesbrough

Dael Fry

Chelsea និង Manchester United កំពុង​ដាក់​ដេញថ្លៃ​យក​​ខ្សែ​ការពារ​វ័យក្មេង​របស់​ Middlesbrough កីឡាករ Darl Fry នេះ​បើ​តាម​ប្រភព​ Teamtalk។ Fry បាន​អភិវឌ្ឍន៍​ខ្លួន​ឯង​ឲ្យ​បាន​ចូលេង​ក្នុង​ជម្រើស​ដំបូង​របស់​ក្លឹប​លេង​នៅ​ក្របខណ្ឌ​​ Championship នៅ​រដូវ​កាល​នេះ​ ហើយ​រូប​គេ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ក្លឹប​ឈរ​កំពូល​តារាង​ទាំង​៥​នៅ​ Premier League តែ ​Man Utd និង​ Chelsea ប្រជែង​ខ្លាំង​ជាង​គេ។