លោក Mino Raiola ជា​ភ្នាក់​ងារ​កីឡាករ​មួយ​រូប​ បាន​ទម្លាយ​​ក្នុង​បទ​សម្ភាសន៍​មួយ​ពី​បញ្ហា​ខ្លះ​របស់​របស់​ខ្សែ​ប្រយុទ្ធ​ Romelu Lukaku នៃ​ក្លឹប​ Manchester United កាល​នៅ​ពី​ក្មេង ​ដែល​កាល​នោះ​រូប​គេ​មាន​វ័យ​ត្រឹម​១៣​ឆ្នាំ ​តែ​រូបរាង​ធំ​ជាង​អាជ្ញាកណ្ដាល​ពេញ​វ័យ​ទៅ​ទៀត​ ដែល​ធ្វើ​ឲ្យ​មាន​ការ​បញ្ជាក់​ពី​សំបុត្រ​កំណើត​យ៉ាង​រញ៉េរញ៉ៃ។

Lukaku age 10

   Romelu Lukaku ដោយសារមាឌធំពេកគេឲ្យធ្វើអ្នកចាំទីក្នុងឈុត​ U14

លោក​បាន​និយាយ​ថា​៖” ខ្ញុំ​បាន​និយាយ​ជាមួយ​ម្ដាយ​របស់​គាត់។ តែ​ម្ដាយ​គាត់​បាន​ទៅ​ពិភាក្សា​ជាមួយ​អ្នក​ជិត​ខាង ​ពី​លូតលាស់​ខុស​ប្រក្រតី​នៃ​កូន​ប្រុស​គាត់ ដែល​មាន​រឿង​ធំ​ខ្ពស់ មុខ​ចាស់​តែ​ទើប​វ័យ​១៣​ឆ្នាំ​ទេ។”

Image result for romelu lukaku as a kid

“ រូបគេ​បាន​លេង​ជាមួយ​ក្នុង​ឈុត ​U13ប៉ុន្តែ​រូប​គេ​ពិត​ជា​ធំ​ហើយ​គ្មាន​នរ​ណា​ហ៊ាន​ទៅ​ដណ្ដើម​បាល់​ជាមួយ​គាត់​ទេ​ ដោយ​មួយ​ប្រកួត​រក​បាន​៤​ទៅ​៥​គ្រាប់។ គាត់​កាន់​តែ​ធំ​ហើយ​រាងកាយ​កាន់​តែ​ខ្លាំង ​​ហើយ​អ្នក​លេង​ជាមួយ​ក្នុង​ឈុត​ U13នោះ​បាន​ស្រែក​ថា​ យក​មនុស្ស​ចាស់​លើស​អាយុ​មកលេង​ជាមួយ​កូន​ក្មេង។ ដោយ​ចង់​ឲ្យ​កូន​លេង​បាល់​បាន​ម្ដាយ​គាត់​ត្រូវ​ទៅ​បញ្ជាក់​ពី​សំបុត្រ​កំណើត។”

ភ្នាក់ងារ​កីឡាករ​ម្នាក់​នេះ​បាន​និយាយ​ទៀត​ថា​៖” ម្ដាយ​គាត់​បាន​បង្ហាញ​សំបុត្រ​កំណើត​ពិត​។ តាម​ពិត​កើត​នៅ​បែលហ្សិក​ទេ​ ប៉ុន្តែ​អ្នក​សរសេរ​សំបុត្រ​កំណត់​ដាក់​ថា​អាហ្វ្រិក​”

  Lukaku ក្នុង​ឈុត​U13

មនុស្ស​គ្រប់​គ្នា​ពិត​ជា​ឆ្ងល់​ហើយ​ថា​តើ ​Lukaku មាន​អាយុ​ពិត​ប៉ុន្មាន ​​ប៉ុន្តែ​ប្រសិន​បើ​ប្រិយមិត្ត​មើល​រូប​ពិត​នេះ​ វិញ​នឹង​ដឹង​ច្បាស់​ថា​ ត្រឹម​វ័យ​១៣​ឆ្នាំ​ Romelu Lukaku មាន​រូប​រាង​ធំ​ជាង​អាជ្ញាកណ្ដាល​ទៅ​ទៀត​ក្នុង​វ័យ​១៣​ឆ្នាំ។

Image result for romelu lukaku as a kid

ទោះ​ដល់​បច្ចុប្បន្ន​នេះ​ក្ដី​! រូប​គេ(២៤ឆ្នាំ)​នៅ​តែ​លូតលាស់​នៅ​ឡើយ​​ហើយ​មាន​មាឌ​ធំ​ជាង​មិត្ត​រួម​ក្រុម​ទៅ​ទៀត​ ដែល​មាឌ​នេះ​ធ្វើ​ឲ្យ​កូ​ប្រកួត​ពិបាក​ប្រជែង​យក​បាល់​ខ្លាំង​ណាស់៕