Arsenal ពេញ​ចិត្ត​ខ្សែ​បម្រើ​​ Real Madrid កីឡាករ Mateo Kovacic

Arsenal និង​ក្លឹប​ Totteenham កំពុង​ប្រជែង​គ្នា​ចុះ​កុង​ត្រា​យក​ខ្សែ​បម្រើ​ Real Madrid កីឡាករ Mateo Kovacicនេះ​បើ​តាម​ប្រភព​អេស្ប៉ាញ Diario Gol។ ​

ទោះ​បី​ជា​មាន​ដំណឹង​ថា​ក្លឹប​ទាំង​ពីរ​បង្ហាញ​ចំណាប់​អារម្មណ៍​ ចង់​ចុះ​កុង​ត្រា​ក្ដី​ ក៏​ពួក​គេ​មិន​ទាន់បាន​ដាក់​តម្លៃ​ដេញ​ថ្លៃ​យក​ខ្សែ​បម្រើ​ជម្រើស​​ជាតិ​ក្រូអាត​រូប​នេះ​ដែរ​ ខណៈ​ក្លឹប​នៅ​អ៊ីតាលី​មាន​ដូចជា៖ Roma, AC Milan និង​អតីត​ក្លឹប​របស់​កីឡាករ​រូប​នេះ ​​Inter Milan បង្ហាញ​ការ​ពេញ​ចិត្ត​។

Fenerbahce​ សម្លឹង​ឃើញ ​Vardy ចង់​ចុះ​កុង​ត្រា​


ក្លឹប​ទួរគី Fenerbahce ​កំពុង​រៀប​ចំ​ខ្លួន​ក្នុង​ការ​ធ្វើ​បែប​បទ​ ការ​ផ្ទេ​យក​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ Jamie Vardy របស់​ Leicester City ក្នុង​រដូវ​កាល​នេះ​ៗ​បើ​តាម​ប្រភព​ DHA។ ក្លឹប​យក្ស​ទួរគី​កំពុង​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​មក​ជំនួស​ Robin van Persie ហើយ​ពួក​គេ​ក៏​កំពុង​សម្លឹង​មើល​មិត្ត​រួម​ក្រុម​របស់​ Vardy កីឡាករ Ahmed Musa។

Danilo បន្ត​នៅ​ Real Madrid

ខ្សែ​ការពារ​ស្លាប​ស្ដាំ​សញ្ជាតិ​ប្រេស៊ីល​ Danilo នឹង​បន្ត​នៅ​ Real Madrid ក្នុង​រដូវ​កាល​ក្រោយ ​បន្ទាប់​ពីរូប​គេ​និយាយ​ថា​​បាន​ត្រៀម​ខ្លួន​ប្រយុទ្ធ​រក​កន្លែង​ជម្រើស​ដំបូង​ក្នុង​រដូវ​កាល​ក្រោយក្នុង​ក្រុម​របស់​Zidane។
ខ្សែ​ការពារ​មាន​ព័ត៌មាន​ជាប់​ទាក់ទង​ផ្ទេរ​ទៅ​លេង​នៅ​ Arsenal ដើម្បី​ជំនួស ​Hector Bellarin ដែល​ផ្ទេរ​ទៅ​លេង​នៅ​Barcelona។ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី រូប​គេ​បន្ត​នៅ​  Santiago Bernabeu ទោះ​បី​ឆ្លងកាត់​រដូវកាល​ដ៏​អាក្រក់​កាល​ពី​រដូវ​កាល​មុន៕