ក្លឹប Baltika Kaliningrad លេងនៅលីកទី២រុស្សីបានធ្វើដំណើរជាង១ម៉ឺនគីឡូម៉ែត្រ ដើម្បីទៅជួបក្លឹប Luch Vladivodtok ដែលនៅភាគខាងកើតកាលពីថ្ងៃសៅរ៍ ប៉ុន្តែពួកគេបានត្រឹមមួយពិន្ទុប៉ុណ្ណោះ ក្រោយលេងស្មើ០-០ពីការធ្វើដំណើរប្រកួតលីកដ៏ឆ្ងាយបំផុតលើផែនដី។
Baltika មានមូលដ្ឋាននៅ រដ្ឋ Kaliningrad របស់រុស្សីដែលហ៊ុមព័ទ្ធដោយប្រទេសប៉ូឡូញ និងលីទុយអានី បានរំពឹងទុកថាការធ្វើដំណើរទៅកាន់រដ្ឋ Vladivostok នឹងបាន៣ពិន្ទុដើម្បីមានឱកាសឡើងលេងលីកកំពូល។
ប៉ុន្តែពួកគេបានចំណាយពេលយ៉ាងច្រើនក្នុងការធ្វើដំណើរដែលមានចម្ងាយជាង១០០០០គីឡូម៉ែត្រ។ ទោះបីជាយ៉ាងនេះក្ដី! ក្រុមបានធ្វើដំណើរដោយយន្តហោះហើយការហោះហើរចំណាយពេល១២ម៉ោង។
មានអ្នកគាំទ្រខ្លះបានទៅមើលដែរ។ដោយពួកគេទៅដោយជិះឡានហើយចំណាយពេល៥ថ្ងៃកន្លះឬក៏១៣៤ម៉ោងហើយរយៈពេលនេះមិនគិតពីការធ្វើដំណើរត្រឡប់មកវិញផង។ អ្នកគាំទ្រមួយចំនួនខកចិត្តមិនស្ទើរក្រោយធ្វើដំណើររាប់ថ្ងៃហើយលទ្ធផលចុងក្រោយការប្រកួតបញ្ចប់ដោយលទ្ធផល០-០៕