ក្រុម​តោ​ខៀវ​ ​Chelsea បាន​ប្រកួត​ចាញ់​ក្រុម ​Tottenham ដោយ​លទ្ធផល​៣​ទល់​១​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ ​Premier League កាល​ពី​យប់​មិញ​ហើយ​ឱកាស​ក្នុង​ការ​ប្រជែង ​Top 4 ក៏​កាន់​តែ​ពិបាក។

ក្នុង​វគ្គ​ទី​១​ Alvaro Morata រក​បាន​គ្រាប់​បាល់​នាំ​មុខ​ឲ្យ​តោ​ខៀវ​នៅ​នាទី​៣០​ក្រោយ​ទទួល​បាន​បាល់​ពី​ Victor Moses ប៉ុន្តែ​នាទី​៤៥​ Christian Eriksen រក​បាន​គ្រាប់​បាល់​ឲ្យ​មាន់​ខ្នាយ​មាស​តាម​ស្មើ​វិញ​មុន​ចប់​វគ្គ​ទី​១។

ចូល​វគ្គ​ទី​២​ ខ្សែ​បម្រើ​ Dele Alli រក​បាន​២​គ្រាប់​បន្ថែម​ទៀត​ឲ្យ​ Spurs នាំ​មុខ​៣​ទល់​១​ហើយ​៣​គ្រាប់​នេះ​ក៏​ជា​លទ្ធផល​ជ័យជម្នះ​របស់ ​Tottenham ដែរ​ក្រោយ​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត៕

 

[youtube id=”_z4oBm7imfw”]