កម្លាំង​ប្រយុទ្ធ​ BC របស់ ​Real Madrid ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ជាប់​ចំណាត់ថ្នាក់​អាក្រក់​បំផុត​លំដាប់​ទី​២​ ពេល​ចាប់​ផ្ដើម​រដូវ​កាល​នេះ​ ដោយ​ស្ថិតិ​​រក​បាន​ត្រឹម​2គ្រាប់​ប៉ុណ្ណោះ​ក្នុង​លីក។

នេះ​មាន​ន័យ​ថា​ Real Madrid គ្រាន់​បើ​ជាង​​ក្រុម​បាត​តារាង​នៃ​លីក​អ៊ីតាលី Benevento មួយ​ប៉ុណ្ណោះ​ដែល​ចាញ់​គ្រប់​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​ Serie A រដូវ​កាល​នេះ​ ហើយ​ក៏​ជា​ក្រុម​ដែល​អន់​បំផុត​កំពុង​លេង​ក្នុង​លីក​កម្រិត​ខ្ពស់ដោយ​រក​បាន​ត្រឹម​១​គ្រាប់​គត់។

Image result for Cristiano Ronaldo and Karim Benzema

ខ្សែ​ប្រយុទ្ធ​របស់ Benevento កីឡាករ Pietro Iemmelloនិង​ Massimo Coda គឺ​ជា​ដៃគូរ​ប្រយុទ្ធ​តែ​មួយ​គត់​ក្នុង​តំបន់​អឺរ៉ុប​ដែល​រក​បាន​គ្រាប់​បាល់​តិច​ជា​ Benzema និង ​Ronaldo គឺ​ពីរ​នាក់​រក​បាន​តែ​មួយ​គ្រាប់​គត់ ​ខណៈ​ខ្សែ​ប្រយុទ្ធ​ Real Madrid ទាំង​ពីរ​រក​បាន​១​គ្រាប់​ម្នាក់។

បើ​និយាយ​ពី​រដូវ​កាល​មុន Benzema និង ​Ronaldo រក​បាន​១២​គ្រាប់​ហើយ ​គិត​ត្រឹម​ការ​ប្រកួត​ស្មើ​គ្នា​នេះ​​ហើយ​រដូវ​កាល​នេះ​ ពួក​គេ​បាន​ត្រឹម​ដេក​ស្រមៃ​ប៉ុណ្ណោះ។ និយាយ​ក្នុង​បច្ចុប្បន្ន ពួក​គេ​មាន​ស្ថិតិ​ធ្លាក់​ដល់​កម្រិត​ទាបបំផុត ​ពេល​ចាប់​ផ្ដើម​រដូវ​កាល​នេះ​ ពិសេស​កម្លាំង​ប្រយុទ្ធ។ ខណៈ​កាល​ពី​ឆ្នាំ ២០១៤/២០១៥ពួក​គេ​ស្ថិត​ក្នុង​លំដាប់​ល្អ​បំផុត​នៅ​អឺរ៉ុប​ដោយ​រក​បាន​២៧​គ្រា​ប់​ក្នុង​ចំណោម​១២​ប្រកួត​។

Image result for Edinson Cavani and Neymar

ការ​ធ្លាក់ចុះ​គុណភាព​ប្រយុទ្ធ​និង​រក​គ្រាប់​បាល់​បែប​នេះ​ ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ រក​គ្រាប់​បាល់​បាន​តិច​ជាង​១២​គ្រាប់​នៅ​រដូវ​កាល​មុន​គិត​ត្រឹម​ចំនួន​ប្រកួត​ស្មើ​គ្នា។ ខណៈ​ពេល​ដែល​ Ronaldo និង​ Benzema ធ្លាក់​ចុះ​ដល់​កម្រិត​ក្រោម​នោះ​ ខ្សែ​ប្រយុទ្ធ​២​នាក់​របស់ ​PSG គឺ Neymar និង​Cavani រក​បាន​២២​គ្រាប់​ហើយ​គិត​ត្រឹម​ប្រកួត​ស្មើ​គ្នា​។

ចំណែក Mariano Diaz និង ​Nabil Fekir រក​បាន​២០​គ្រាប់​ហើយ​ Messi និង​ Luiz Suarez របស់ ​Barcelona រក​បាន​១៧​គ្រាប់​ខណៈ Real គឺ​នៅ​លំដាប់​ក្រុម​បំផុត​ទី​២​លើ​ក្រុម​បាត​តារាង Benvento៕