ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​ឡើង​ទៅ​វគ្គ​​៨​ក្រុម​ចុង​ក្រោយ​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ម៉ិកស៊ីកូ​ដោយ​លទ្ធផល ២ទល់នឹង០ នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ពាន​បាល់ទាត់​ពិភព​លោក​ FIFA World Cup 2018។

ជាក់ស្តែងនៅក្នុងការប្រកួតវគ្គទី១ក្រុមទាំង២មិនអាចធ្វើអ្វីគ្នាបានឡើយ ខណៈក្រុមរហស្សនាមសាំបាមានឱកាសច្រើនដែរតែធ្វើមិនបានសម្រេច។ លុះឈានមកដល់វគ្គទី២ ខ្សែប្រយុទ្ធ Neymar ស៊ូត​ចូល​ទី​​បាន​សម្រេច​នៅ​នាទី​៥១ ហើយ Roberto Firmino បន្ថែម១គ្រាប់ទៀតនៅចុងម៉ោងជួយឲ្យក្រុមជើងឯក៥សម័យទទួលបានជ័យជម្នះ២ទល់នឹង០តែម្តង។

ដោយឡែកការស៊ុត២គ្រាប់កាលពីម្សិលមិញបានធ្វើឲ្យប្រេស៊ីលបំបែកកំណត់ត្រាប្រវត្តិសាស្រ្តមួយនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ដោយក្លាយជាក្រុមដំបូងគេដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍នេះ ពោលគឺ២២៨គ្រាប់ ដោយបំបែកកំណត់ត្រារបស់ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់។

ទស្សនាវីដេអូហាយឡាយ៖