បិសាច​ក្រហម Man Utd ទើប​តែ​ចុះ​កុង​ត្រា​ជាមួយ​ខ្សែ​ការពារ​សញ្ជាតិ​ស៊ុយអែត​ Victor Lindelof ​ហើយ​ក្នុង​នោះ​កីឡាករ​ជើង​ចាស់​ Zlatan Ibrahimovic ​ក៏​និយាយ​ផ្ដោត​សំខាន់​លើក​ការ​ស៊ីញេ​កុង​ត្រា​យក​កីឡាករ​មក​ពី ​Benfica ផង​ដែរ។

អតីត​កីឡាករ​ដំណែង​លេខ​៩​របស់​ Man Utd ក្លាយ​ជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​ នៅ​ថ្ងៃ​ទី​១​កក្កដា​ ប៉ុន្តែ​រូប​គេ​នៅ​រួម​រស់​ជាមួយ​ Man Utd នៅ​ឡើយ ​ដោយ​សារ​របួស​ជង្គង់​។ Ibrahimovic ​ធ្លាប់​ហ្វឹក​ហាត់ ​នឹង​លេង​ជាមួយ​ខ្សែ​ការពារ​រូប​នេះ ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត ​​បាន​ជឿ​ថា​ Victor Lindelof ​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ការ​លេង​ឲ្យ​Man Utd។

 

“ ខ្ញុំ​គិត​ថា​ Victor កំពុង​ធ្វើ​រឿង​មួយ​ដ៏​អស្ចារ្យ​ គាត់​លេង​បាន​ល្អ​ណាស់​ជាមួយ​ Benfica គាត់​ទទួល​បាន​ភាព​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ច្រើន​ សម្រាប់​ជម្រើស​ជាតិ​ពេល​នេះ​។ តើ​គាត់​ល្អ​គ្រប់​គ្រាន់​សម្រាប់ ​Man Utd ? ខ្ញុំ​គិត​ថា​ វា​លើស​ពី​គ្រប់​ទៅ​ទៀត​សម្រាប់​ Manchester United​ ។​ អ្វី​ៗ​អាស្រ័យ​លើ​គាត់​ ត្រូវ​ការ​​និង​ស្ថានភាព​ពេល​ដែល​គាត់​ទទួល​បាន​”៕

 

ប្រភព៖ Mirror​