របាយការណ៍ថ្មីៗនេះ បាននិយាយថាក្លឹបបិសាចក្រហម Manchester United កំពុងប្រឈមមុខជាមួយនឹងការបាត់បង់អ្នកចាំទីដៃទីបីរបស់ខ្លួនក្នុងរដូវក្ដៅនេះក្រោយមានក្លឹបបាល់ទាត់ដល់ទៅបីដណ្ដើមគ្នាចង់បាន។
Joel Pereira មានវ័យ២០ឆ្នាំ ត្រូវបានដំឡើងឲ្យមកលេងក្នុងឈុតធំបន្ទាប់បីមកចូលរួមជាមួយក្លឹបដំបូងកាលពីឆ្នាំ២០១២ ដោយចាកចេញពីក្លឹបដំបូងបំផុតរបស់ស្វីស Neuchatel Xamax ។ ទោះបីជាមិនសូវបានដាក់ឲ្យលេង Jose Mourinho បានកែប្រែកីឡាកររូបនេះឲ្យក្លាយជា Super Star ដោយនិយាយកាលពីដើមឆ្នាំនេះថា៖” យើងមានអ្នកចាំទីដៃទី៣ដែលខ្ញុំគិតថា គាត់នឹងក្លាយជាអ្នកចាំទីសញ្ជាតិព័រទុយហ្គាល់ល្អបំផុត ក្នុងពេលអនាគតដែលអ្នកទាំងអស់គ្នាដឹងហើយថាខ្ញុំជឿជាក់ពេញលេញទៅលើគាត់។”
បន្ទាប់ពីបង្ហាញខ្លួនក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅក្លឹបព័រទុយហ្គាល់ Belenenses រូបគេបានធ្វើឲ្យទាក់ភ្នែកដល់អ្នកចាត់ការ និងគ្រូបង្វឹកជាច្រើននាក់។ ប្រភព Mirror បានបញ្ជាក់ថាមានក្លឹបបីរបស់ព័រទុយហ្គាល់៣ដណ្ដើមគ្នាចង់ស៊ីញេកុងត្រាមានដូចជា៖ Benfica, Porto និង Sporting។ Benfica បានបាត់បង់អ្នកចាំទីដៃទីមួយរបស់ខ្លួនកាលបីចុងសប្ដាហ៍មុន ពេលពួកគេយល់ព្រមលក់ Ederson ឲ្យទៅ Man City គ្នុងតម្លៃ៣៥លានផោនហើយពួកគេចង់រកអ្នកជំនួស។
Porto ចង់បានអ្នកចាំទីថ្មី បន្ទាប់ពីអនុញ្ញាតឲ្យអ្នកចាំទីជើងចាស់ Iker Casillas ចាកចេញក្នុងរដូវក្ដៅនេះដើម្បីកាត់បន្ថយការចំណាយ។ចំណែកSporting វិញចង់បានអ្នកចាំទីដៃទៅ៣របស់ Man Utd ក្រោយពេលអ្នកចាំទីរបស់ខ្លួនបច្ចុប្បន្ន Rui Patricio មានព័ត៌មានជាប់ទាក់ទងក្នុងការចាកចេញហើយ Pereira សាកសមបំផុតសម្រាប់ជំនួសដំណែង។
Man Utd មានអ្នកចាំទីល្អ២នាក់ជាអ្នកបិទគ្រាប់បាល់ក្រោយ De Gea ស្ថិតក្នុងទម្រង់លេងល្អដដែលហើយ Sergio Romero ក៏មិនធ្លាក់ទឹកដីក្រោយជួយក្លឹបឈ្នះពានEuropa League ថ្មី២។ តែយ៉ាងណាភាគរយខ្ពស់ដែលគេដឹងគឺបិសាចក្រហមរក្សាកីឡាករទុកក្រែងលោ De Gea ចាកចេញជាបន្ទាន់៕