Neymar គួរ​តែ​មាន​ឱកាស​ល្អ​ជាង​នេះ​​ដើម្បី​ឈ្នះ​ពាន​ ​Ballon d’Or ប្រសិន​ណា​បើ​​គាត់​លេង​នៅ​ Real Madrid ​។​នេះ​គឺ​ជា​សម្ដី​របស់​ប្រធាន​ក្លឹប ​Real លោក Florentino Perez។

ក្នុង​ពិធី​ទទួល​ពាន​បាល់​មាស​នេះ​កាល​ពី​យប់​មិញ ​​Neymar បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​បី​ប៉ុណ្ណោះ​ ដោយ​តាម​ពី​ក្រោយ​Messi​ និង​Ronaldo។ ការ​ផ្ទេរ​ទៅ​លេង​នៅ ​PSG ក្នុង​តម្លៃ​ខ្លួន​២២២លាន​អឺរ៉ូ​ ដោយ​ចាក​ចេញ​ពី​ Barcelona រូប​គេ​ធ្លាប់​បាន​និយាយ​ថា​មាន​គោល​បំណង​ឆក់​ឱកាស​ឈ្នះ​ពាន ​Ballon d’Or នៅ​ថ្ងៃ​អនាគតដែរ។

ប៉ុន្តែ​ ​Perez ​ប្រធាន​ក្លឹប​ Real Madrid ​គិត​ថា ​Neymar គួរ​តែ​មាន​សំណាង​ជាង​នេះ​ បើ​នៅ​កីឡដ្ឋាន Bernabeu។ សម្ដី​របស់​លោក​ ត្រូវ​បាន​កាសែត ​Marca ស្រង់​មក​ដូច្នេះ៖ “​នៅ ​Real Madrid ប្រហែល​ជា​មាន​ភាព​ងាយ​ស្រួល​ ដើម្បី​ឈ្នះ​ពាន​Ballon d’Or។ Real Madrid គឺ​ជា​ក្លឹប​មួយ​ដែល​នឹង​ផ្ដល់​គ្រប់​យ៉ាង ​តាម​ដែល​អ្នក​ត្រូវ​ការ​ដូច​ជា​កីឡាករ​កំពូល​ៗ​ដែរ​។​មនុស្ស​គ្រប់​គ្នា​ដឹង​ថា ​ខ្ញុំ​ធ្លាប់​ចង់​ចុះ​កុង​ត្រា​យក​គាត់​ម្ដង​ដែរ​តើ”