ក្រុម​របស់​លោក Arsene Wenger បាន​ឡើង​ទៅ​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​ហើយ ​ក្នុង​ពាន​ Europa League រដូវ​កាល​២០១៧​នេះ​ដោយ​ពួក​គេ​ឈរ​កំពូល​តារាង​ពូល​ បន្ទាប់​ពី​បំបាក់​ក្រុម​ប៊ុលហ្គារី​ BATE Borisov ដែល​ធ្វើ​ឲ្យ​ធ្វើ​ឲ្យ​គេ​ឆ្ងល់​ថា​តើ​នឹង​ត្រូវ​ជួប​ក្រុម​ណា?

ក្រុម​ទាំង​៨​ដែល​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល ​Champions League ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ចាប់​ឆ្នោត​ជាមួយ​ក្រុម​ដែល​ជាប់​ពី​វគ្គ​ជម្រុះ​ក្នុង​ពូល​ពាន​ Europa League ។ ក្រុម​ដែល​ធ្លាក់​ចេញ​ពី​ពាន ​Champions League មាន៖ CSKA Moscow, Celtic, Atletico Madrid, Sporting Lisbon, Spartak Moscow, Napoli, RB Leipzig និង Borussia Dortmund។

ក្រុម​ទាំង​១២​ដែល​ឈរ​កំពូល​តារាង​នៃ​ពូល​ទាំង​អស់​ក្នុង ​Europa League រួម​ទាំង​ Arsenal ជាមួយ​ក្រុម​លេខ​៣​ល្អ​បំផុត​ក្នុង​ Champions League វគ្គ​ជម្រុះ​តាម​ពូល​៤​ក្រុម​ទៀត​​ ដែល​​នេះ​យើង​អាច​ដឹង​បាន​ថា​ Arsenal មិន​អាច​ជួប​ក្រុម​ Red Star Belgrade ដែល​ឡើង​មក​ក្នុង​ពូល ​H ជាមួយ​គ្នា​នោះ​ទេ ​តែ​ក្រៅ​នេះ​គឺ​អាច​ជួប​ទាំង​អស់​ដោយ​មាន​ដូច​ជា៖​ Borussia Dortmund, Napoli, Celtic, Spartak Moscow, Astana, Partizan Belgrade, Ludogorets, AEK Athens, Lyon, FC Copenhagen, Steaua Bucharest, Marseille, Ostersunds, Nice, Real Sociedad ។

ក្រុម​ទាំង​អស់​នេះ​ប្រិយ​មិត្ត​ចង់​ឲ្យ ​Arsenal ជួប​ក្រុម​ណា​ខ្លះ?