ខ្សែបម្រើ Scott Arfield បានព្រមព្រៀងចុះកុងត្រារយៈពេល៤ឆ្នាំមកកាន់ក្លឹបបាល់ទាត់ Ranger ដោយក្លាយជាកីឡាករដំបូងរបស់អ្នកចាត់ការ Steven Gerrard ដែលនាំមកកាន់ក្លឹប ក្រោយទើបចូលកាន់តំណែងកាលពីពេលថ្មីៗនេះ។
បើតាមការបញ្ជាក់របស់សារព័ត៌មាននៅស្កុតឡែនបានឲ្យដឹងថា សមាជិករបស់ Burnley បានផុតកុងត្រាក្រោយបញ្ចប់រដូវកាលនេះ ហើយទើបតែធ្វើតេស្តសុខភាពបានជោគជ័យជាមួយ Ranger កាលពីម្សិលមិញ។
គួររំលឹកថា ក្លិបបាល់ទាត់ Rangers FC បានតែងតាំង Steven Gerrard ជាអ្នកចាត់ការថ្មីកាលពីដើមខែឧសភានេះដោយបានយល់លើកិច្ចព្រមព្រៀង៣ឆ្នាំដើម្បីមកជំនួសតំណែងលោក Graeme Murty នៅកីឡដ្ឋាន ibrox។
Gerrard បានចូលនិវត្តន៍ពីអាជីពបាល់ទាត់កាលពីឆ្នាំ២០១៦ ហើយបានទៅធ្វើជាគ្រូបង្វឹកថ្នាល រួចបន្តដឹកនាំក្រុមយុវជនអាយុក្រោម១៨ឆ្នាំរបស់ Liverpool និងធ្លាប់ទាត់ចោលសំណើធ្វើជាអ្នកចាត់ការក្លឹប MK Dons នៅអំឡុងពេលនោះ។