តារា​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​ Lionel Messi បាន​សន្យា​ធ្វើ​សកម្មភាពមួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ប្រសិន​បើ​ក្រុម​ពពកស​អាហ្សង់ទីន​ឈ្នះ​ពាន​ World Cup នៅ​រុស្សី​ឆ្នាំ​ក្រោយ។

និយាយ​ក្នុង​សន្និសិទ​កាសែត​មុន​ការ​ប្រកួត​ជាមួយ​រុស្សី​ក្នុង​លក្ខខណ្ឌ​មិត្តភាព​កាល​ពី​ថ្ងៃ​សៅរ៍ ​Messi បាន​និយាយ​ថា ​រូប​នឹង​ធ្វើ​រឿង​នេះ​បើ​អាហ្សង់ទីន​ឈ្នះ​ពាន​World Cup៕ “ ប្រសិន​បើ​ពួកយើង​ឈ្នះ​ពាន​ World Cup ខ្ញុំ​សន្យា​ថា​នឹង​ដើរ​ពី​ទី​ក្រុង​ Rosario ទៅ​ដល់​ក្រុង​ San Nicolas” កីឡាករ​វ័យ​៣០​ឆ្នាំ​និយាយ​ក្នុង​កាសែត​ TyC Sports។

Image result for lionel messi argentina

San Nicolas មាន​ចម្ងាយ​ជាង​៧០​គីឡូម៉ែត្រ​ពី​ទី​ក្រុង​ Rosario ដែឡ​ជា​កន្លែង​កំណតើ​របស់ ​Messi។ ប៉ុន្តែ​រូប​គេ​នឹង​រៀប​ចំ​នឹង​ធ្វើ​តាម​សន្យាឲ្យ​បាន​​គឺ​ដើរ​ដើម្បី​អប​អរ​នៃ​ការ​ឈ្នះ​ពាន World Cup ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន៕