កាលពីយប់មិញក្នុងជំនួបដែលអ៊ីតាលីចាញ់ស៊ុយអែត១ទល់០ក្នុងវគ្គជម្រុះ Play-off ពានរង្វាន់ World Cup, ហើយលោក Jose Mourinho បានទៅទស្សនាឬក៏អាចនិយាយថាទៅមើលជើងកីឡាករចំនួន២នាក់។
គ្រូបង្វឹក Manchester United បានក្លាយជាសាក្សី ក្នុងការការប្រកួតដែល ស៊ុយអែតឈ្នះ១ទល់០ក្នុងទីក្រុង Stockholm ខណៈជើងទី២នឹងធ្វើឡើងនៅទីក្រុង San Siro សប្ដាហ៍ក្រោយ។ ខណៈពេលដែលមានការប្រកួតមិត្តភាពអន្តរជាតិ ជាច្រើនពេញទូទាំងពិភពលោក ដោយមានដូចជា៖ អង់គ្លេសប៉ះអាល្លឺម៉ង់នៅ Wembley,ហេតុអីបានជាលោក Jose Mourinho ធ្វើដំណើរទៅស៊ុយអែតវិញ?
លើសពីការទៅមើលជើងកីឡាករ បេសកកម្មរបស់លោកគឺ ទៅមើលកីឡាករ Man Utd ដែលមានឈ្មោះក្នុងការចូលលេងក្នុងប្រកួតនេះ។ Victor Lindelof ចូលលេងក្នុងជម្រើសដំបូង១១នាក់របស់ស៊ុយអែត ហើយ Matteo Darmain លេងឲ្យអ៊ីតាលី។ ទោះបីជាកីឡាករទាំងពីរនាក់ ពិបាកជ្រៀតចូលក្នុងជម្រើសដំបូង១១នាក់របស់ Man Utd ក្នុងរដូវកាលនេះ តែការប្រកួតយប់មិញជាឱកាសដែល Mourinho បានមើលទម្រង់លេងនៃការប្រកួតប្រជែងក្នុងកម្រិតកំពូល។
ខណៈពេល Lindelof លេងបាន៦៧នាទីក្នុងPremier League តែពេលនេះបានរក្សាមិនឲ្យក្រុមជម្រើសជាតិស៊ុតអែត មិនឲ្យរបូតគ្រាប់បាល់ ខណៈ Darmain គួរតែជាវិរបុរសក្នុងការប្រកួតនេះ។ ខ្សែការពារជម្រើសជាតិអ៊ីតាលី ដែលលេងក្នុងតំបន់ស្លាបឆ្វេងខិតនឹងបានទាត់បញ្ជូលទីទៅហើយប៉ុន្តែ ត្រូវអ្នកចាំទីសង្គ្រោះបាន៕