Tiemoue Bakayoko បាននិយាយថារូបគេមិនខ្លាចការមកដល់ Chelsea របស់ខ្សែបម្រើ Danny Drinkwater នោះទេ ទោះបីជាកីឡាករអង់គ្លេសរូបនេះ ជាកីឡាករកំពូលរបស់ Leicester City ក៏ដោយ។
កីឡាករវ័យ២៣ឆ្នាំរូបនេះ មានមកដល់កីឡដ្ឋាន Stamford Bridge កាលពីដើមរដូវកាលនេះក្នុងតម្លៃ៤០លានផោន ខណៈអតីតកីឡាកររបស់ Monaco រូបនេះ ធ្លាប់មានព័ត៌មានមកចូលរួមជាមួយក្លឹបជើងឯក Premier Leagueកាលពីរដូវកាល២០១៥/២០១៦ក៏ដោយ។
ចំណែកថ្មីៗនេះ Chelseaបានយល់ព្រមចំណាយលុយ៣០លានផោនចុះកុងត្រាយកកីឡាករជម្រើសជាតិអង់គ្លេស Danny Drinkwater ពីកីឡដ្ឋានKing Power Stadium ខណៈConte ចង់ពង្រឹងកីឡាកររបស់ខ្លួនដោយបន្ថែមកីឡាករឲ្យបានមុនរដូវដោះដូរកីឡាករត្រូវបិទ។
Bakayoko ជឿថា Drinkwater នឹងក្លាយជាកីឡាករល្អរបស់ក្លឹប ទោះបីជាក្លឹបមួយនេះមានខ្សែបម្រើមិនគ្រប់គ្រាន់ក៏ដោយ។ បែបណាក្ដី! កីឡាករវ័យ២៣ឆ្នាំមិនខ្លាចនឹងមាននរណាំមកដណ្ដើមដំណែងរបស់ខ្លួននៅក្នុងជម្រើសដំបូងរបស់ក្លឹបទោះបីជាមានកីឡាករចំណូលថ្មីក៏ដោយ។
“ខ្ញុំមិនខ្លាចនឹងការមកដល់របស់កីឡាករណាំម្នាក់នោះទេប៉ុន្តែ វាអាស្រ័យលើការប្រកួតប្រជែងយ៉ាងណាធ្វើឲ្យអ្នកមានថ្វីជើងល្អជាង។ គាត់(Drinkwater)គឺជាកីឡាករល្ងហើយគាត់នឹងជួយក្លឹបបានច្រើន។ ពួកយើងមិនមានកីឡាករគ្រប់គ្រាន់ក្នុងតំបន់បម្រើកណ្ដាលហើយគាត់នឹងជួយក្លឹបឲ្យកាន់តែខ្លាំង”៕