លោក Jose Morinho បាននិយាយបែបកំប្លែងថា De Gea គឺជាអ្នកចាំទីដ៏ឆ្នើមបំផុតទី ៣ របស់ Manchester United នៅពីក្រោយអ្នកចាំទីសញ្ជាតិអាហ្សង់ទីន Romero និងអ្នកចាំទីវ័យក្មេងសញ្ជាតិព័រទុយហ្គាល់ Joel Periera ប៉ុណ្ណោះ។
De Gea បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងជំនួប Asenal ចាញ់បិសាចក្រហម ៣ ទល់និង ១ ក្នុងការប្រកួតនោះអ្នកចាំទីដៃស្អិតក្រោមការដឹកនាំរបស់លោក Jose Morinho បានជួយសង្គ្រោះបាល់ពីការស៊ុតរបស់កីឡាករដែលដឹកនាំដោយតាបារាំរហូតដល់១៤ដងកាលពីថ្ងៃសៅរ៍កន្លងទៅ។
ក៏ប៉ុន្តែ Romero នឹងជំនួសដំណែង De Gea ក្នុងពានរង្វាន់ Champion League នៅថ្ងៃ អង្គារ ឆ្លងចូលថ្ងៃ ពុធ វេលាម៉ោង ២ នឹង៤៥ នាទីយប់នេះហើយ។ ក្រោយពេលអ្នកកាសែតសួរថា តើលោកនឹងដាក់នរណាជាអ្នកចាប់បាល់ល្អបំផុតក្នុងជំនួប Champions League ?
ហើយគ្រូបង្វឹកដែលមានរហ័សនាម Special One បានប្រាប់អ្នកការសែតថា៖”បាទ! គឺ Romero! គាត់ជាអ្នកចាំទីជម្រើសជាតិអាហ្សង់ទីន និងជាអ្នកចាំទីល្អបំផុតម្នាក់ក្នុងពិភពលោកហើយគាត់លេខ ១ សម្រាប់ United ព្រោះគាត់បានលេងទល់នឹង CSKA Moscow ហើយលេខ ២ សម្រាប់ Joel និង David គឺជាអ្នកចាំទីលំដាប់លេខ៣ល្អបំផុតនៅ Manchester United” ។៕