Michael Oliver មានភារកិច្ចកាត់ក្ដី ក្នុងការប្រកួតត្រកូល Manchester នៅកីឡដ្ឋាន Old Trafford នៃទីក្រុង Manchester ដែលអាចផ្ទុកអ្នកគាំទ្របានរហូតដល់ ៧៤៩៩៤ នាក់។
អាជ្ញាកណ្ដាលដែលមានវ័យ៣២ឆ្នាំរូបនេះ មានបទពិសោធន៍ដឹកនាំការប្រកួតធំៗជាច្រើន ជាពិសេសការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នៃពានរង្វាន់ FA cup នៅពេលដែល United ចាញ់ Chelsea ១ ទល់និង ០ នៅកីឡដ្ឋាន Stamford Bridge ។
ក្នុងកំឡុងការប្រកួតនោះដែរ មានរឿងចម្រូងចម្រាស់ជាច្រើនដោយសារលោក Oliver ពិន័យកាតលឿងពីរដងដល់កីឡាករ Ander Herrera ធ្វើអោយលោក Jose Morinho មិនពេញចិត្តក្នុងការកាត់សេចក្ដីក្នុងជំនួបនោះទេ។ ហើយលោក Oliver ធ្លាប់ដឹកនាំការប្រកួតជាច្រើនទៀត របស់បិសាចក្រហមមានដូចជា United ចាញ់ Watford ៣ ទល់ ១ បិសាចក្រហម ស្មើ Everton នឹងបន្តស្មើជាមួយហង្សក្រហមនៅទឹកដី Liverpool ផងដែរ។
គួរបញ្ជាក់ផងដែរថា លោក Michael Oliver ក៍ធ្លាប់កាត់សេចក្ដីក្នុងជំនួប Manchester Derby រវាង Manchester Unitedឈ្នះ Manchester City ១-០នៅកីឡដ្ឋាន Etihad Stadium កាលពីឆ្នាំ ២០១៤ ផងដែរ ៕
.