ក្លឹប​អាល្លឺម៉ង់​ Borussia Dortmund បាន​បញ្ចប់​ដំណែង​គ្រូ​បង្វឹក​លោក Peter Bosz ដែល​ទើប​តែ​ចាក​ចេញ​ពី​ក្លឹប​ Ajax ក្នុង​រដូវ​កាល​នេះ  ​ហើយ​ពួក​គេ​រក​បាន​អ្នក​មក​ជំនួស​ហើយ​គឺ​អតីត​គ្រូ​បង្វឹក​ក្លឹប​Cologne លោក Peter Stoger ឲ្យ​ដឹកនាំ​រហូត​ដល់​ចប់​រដូវ​កាល​នេះ។

CEO របស់​ក្លឹប​ Dortmund លោក Watzke បាន​និយាយ​​អំឡុង​ពេល​តែង​តាំង​គ្រូ​បង្វឹក​ថ្មី​ថា​៖” ឲ្យ Peter Stoger ធ្វើ​ការ​បន្តិច​ទៅ​! ឲ្យ​ក្រុម​បាន​ដឹង​។ គោលបំណង​របស់​យើង​គឺ​ដើម្បី​ឈ្នះ​យក​បាន​ពិន្ទុ​ខ្លះ​ចាប់​ពី​ពេល​នេះ​ដល់​ថ្ងៃ​ Christmas ។​បន្ទាប់​មក​យើង​នឹង​និយាយ​ពី​គោលដៅ​ធំ​របស់​យើង”

 

ក្នុង​សន្និសីទ​ប្រកាស​ពី​ការ​តែងតាំង​គ្រូ​បង្វឹក​ថ្មី​នេះ​ដែរ​លោក Stoger បាន​និយាយ​ថា​៖” នេះ​មិន​មែន​ជា​គម្រោង​នោះ​ទេ ខ្ញុំ​គិត​ថា​វា​អាច​នឹង​ទទួល​បាន​​ឱកាស​ខ្លះៗ​ក្នុង​រដូវ​កាល​នេះ​។​ស្ថានភាព​នៅ ​Colonge មិន​ស្រួល​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​នឿយហត់​អី​ដែរ ។ ខ្ញុំ​គួរ​តែ​សម្រាក​ខ្លះ​ក្នុង​២​ទៅ​៣​សប្ដាហ៍ ប្រសិន​បើ​BVB មិន​បាន​ហៅ​ខ្ញុំ​មក​ទី​នេះ​ទេ​នោះ”