លោក Jose Mourinho បាន​និយាយ​ព្រមាន​អាជ្ញាកណ្ដាល​លោក Michael Oliver ​ឲ្យ​ប្រយ័ត្ន​អំពី​ តិកនិក​ធ្វើ​ដួល​របស់​Manchester City ​អំឡុង​ការ​ប្រកួត​នៅ​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ​។

MANCHESTER, ENGLAND – DECEMBER 08: (EXCLUSIVE COVERAGE) Manager Jose Mourinho of Manchester United speaks during a press conference at Aon Training Complex on December 8, 2017 in Manchester, England. (Photo by Matthew Peters/Man Utd via Getty Images)

 

គ្រូ​បង្វឹក​ព័រទុយហ្គាល់​​ នឹង​រៀប​ចំ​ក្រុម​កីឡាករ​របស់​គាត់​លេង​ទល់​នឹង ​Manchester City នៅ​ Old Trafford ខណៈ​គាត់​ ចង់​កាត់​បន្ថយ​គម្លាត​កំពូល​តារាង ​ដែល​កំពុង​នាំ​មុខ​៨​ពិន្ទុ​ក្នុង​ជំនួប​នេះ។ ខណៈ​ពេល​ដែល​ City ​បាន​បង្ហាញ​ទម្រង់​លេង​បែប​កាច​ខ្លាំង​ក្នុង​រដូវ​កាល​នេះ​ ជាមួយ​និង​កាតលឿង​ទទួល​បាន​២៧​ដង​លើស ​Manchester United ៦​ដង​បូល​រួម​ទាំង​កាត​ក្រហម​២​ដង​ផង​ដែរ​ (Man Utd កាត​ក្រហម​មួយ)​នោះ​ លោក Jose Mourinho បាន​និយាយ​បែប​ព្រមាន​ខ្លះ​ដល់​អាជ្ញាកណ្ដាល។

Mourinho បាន​ជឿជាក់​ថា​លោក Pep នឹង​រៀប​ចំ​ក្រុម​របស់​លោក​លេង​ទម្រង់​បែប​ប្រយុទ្ធ​ច្រើន​ ដើម្បី​បំបែក​តំបន់​ការពារ​Man Utd ឲ្យ​បង្ក​កំហុស​ជា​ច្រើន ​ដើម្បី​ឲ្យ​អាជ្ញាកណ្ដាល​ពិន័យ ​ពិសេស​ល្បិច​ធ្វើ​ពុត​ជា​ដួល​នៅ​នឹង​តំបន់​គ្រោះថ្នាក់ ​ឬ​ដំបូល​ទូក។

LONDON, ENGLAND – SEPTEMBER 30: Tiemoue Bakayoko of Chelsea and N’Golo Kante of Chelsea tackle Raheem Sterling of Manchester City during the Premier League match between Chelsea and Manchester City at Stamford Bridge on September 30, 2017 in London, England. (Photo by Mike Hewitt/Getty Images)

“​ពួក​គេ​ដាក់​ខ្សែ​ប្រយុទ្ធ​ច្រើន​នាក់​ ហើយ​ពេល​ពួក​គេ​បាត់​បាល់ ​ពួក​គេ​នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​គ្មាន​តុល្យភាព។ ពួក​គេ​មាន​កីឡាករ​ជា​ច្រើន​នៅ​ជុំ​វិញ​កន្លែង​មាន​បាល់​ ហើយ​ពួក​គេ​ពិត​ជា​ខ្លាំង​នេះ​គឺ​ជា​ទម្រង់​ប្រយុទ្ធ​ដ៏​អស្ចារ្យ​។ ​ប៉ុន្តែ​ពួក​គេ​នឹង​ផ្លាស់ប្ដូរ​ភ្លាម​ ពេល​ពួក​គេ​បាត់​បាល់ ហើយ​ច្រើន​ដង​ណាស់​ពួក​គេ​នឹង​ត្រូវ​ការ​ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​ពិន័យ​កំហុស”។

“ វា​អាស្រ័យ​លើ​អាជ្ញាកណ្ដាល ​ដើម្បី​វិភាគ​ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​និយាយ​អំពី​រឿង​នេះ​​បាន​ទេ”