ខ្សែ​ការពារ​ Real Madrid កីឡាករ​​ Marcelo បាន​សរសើរ​ Cristiano Ronaldo រូប​គេ​បាន​និយាយ​ដោយ​គ្មាន​ស្ទាក់ស្ទើរ ​ថា​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភពលោក។

ថ្មី​ៗ​នេះ​រូប​គេ​ទើប​បាន​ទទួល​ពាន​បាល់​មាស​ Ballon d’Or ទី​៥​ក្នុង​អាជីព​បន្ថែម​ជា​មួយ​ការ​អបអរ​ឲ្យ​ខ្លួន​ឯង​ ជាមួយ​នឹង​បាល់​បញ្ចូល​ទី​២​គ្រាប់​ក្នុង​ជ័យជម្នះ​៥​ទល់​០​លើ​ក្រុម ​Sevilla កាល​ពី​យប់​មិញ។ Messi និង ​Ronaldo ទទួល​បាន​បាល់​មាស​៥​ ដូច​គ្នា​ ប៉ុន្តែ​ Marcelo គ្មាន​ស្ទាក់ស្ទើរ​ពី​ការ​សម្រេច​ចិត្ត​ថា​នរណា​ជា​កីឡាករ​ល្អ​បំផុត​។

សម្រាប់​ខ្ញុំ​! Cristiano គឺ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភពលោក” Marcelo និយាយ​ក្នុង​កាសែត​ Marca។

ខ្សែ​ការ​ពារ​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​បន្ត​ថា​៖“ ខ្ញុំ​មិន​ដែល​ឃើញ​Pepe ឬ​ក៏​ Diego Maradona លេង​នោះ​ទេ​ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ អ្វី​ដែល​ខ្ញុំ​ដឹង​ មិន​អាច​យក​ទៅ​ប្រៀប​ធៀប​បាន​នោះ​ទេ”៕