Sir Alex Ferguson បាន​យល់​ព្រម​ទៅ​ដឹកនាំ​ក្លឹប​ Tottenham Hotspur មុន​ពេល​ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុម​បិសាច​ក្រហម​ Manchester United ប៉ុន្តែ​លោក​បាន​សម្រេច​ចិត្ត​សារ​ថ្មី​នៅ​នាទី​ចុង​ក្រោយ​​ ដោយ​មិន​ទៅ​ទទួល​ការងារ​នៅ​ Spurs វិញ​នេះ ​បើ​តាម​សម្ដី​អតីត​ប្រធាន​ក្លឹប​មាន់​ខ្នាយ​មាស​លោក Irving Scholar។

 Scholar says Fergie agreed to take over two years before joining Manchester United

អតីត​គ្រូ​បង្វឹក​សញ្ជាតិ​ស្កុតឡែន ​បាន​ប្ដូរ​ទៅ​ដឹកនាំ​នៅ ​Old Trafford កាល​ពី​ឆ្នាំ​១៩៨៦​ ក្រោយ​ចាក​ចេញ​ពី​ក្លឹប ​Aberdeen ដោយចំណាយ​ពេល​២៧​ឆ្នាំ​ឈ្នះ​ពាន​ជា​ច្រើន​ជាមួយ​ក្លឹប​ មាន​មូលដ្ឋាន​នៅ​ទី​ក្រុង ​Manchester។ អតីត​គ្រូ​បង្វឹក​វ័យ​៧៥​ឆ្នាំ​បាន​ប្រកាស​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ ២០១៣​ បន្ទាប់​ពី​ដឹកនាំ​ក្លឹប​ឈ្នះ​ពាន​ Premier League ប៉ុន្តែ​បាល់​ទាត់​អង់គ្លេស​ប្រហែល​ជា​ផ្ទុយ​ពី​នេះ​ខ្លាំង​ផង​ក៏​មិន​ដឹង​ បើ​គាត់​មិន​មក​គ្របគ្រង ​Man Utd។

 Scholar firmly believed he had recruited the Scot

 អតីត​ប្រធាន​ក្លឹប​មាន់​ខ្នាយ​មាស​លោក Irving Scholar

លោក Scholar បាន​បញ្ជាក់​ថា​គាត់​មក​ជួប​ Ferguson ក្នុង​ឆ្នាំ​១៩៨៤​ហើយ​គ្រូ​បង្វឹក​សញ្ជាតិ​ស្កុតឡែន​បាន​យល់​ព្រម​កាន់​ការងារ​នៅ  ​White Hart Land ​(​និយាយ​តែ​មាត់​តែ​មិន​ទាន់​ស៊ីញេ​កុង​ត្រា) មុន​ពេល​សម្រេច​ចិត្ត​ស្នាក់​នៅ​ប្រទេស​ស្កុតឡែន​២​ឆ្នាំ​ទៀត។

Image result for Irving Scholar vs Sir Alex

“ ការ​ពិត​គឺ​អញ្ចេះ! ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​​ និង​ពិភាក្សា​ជាមួយ​ Alex Ferguson អំពី​កិច្ច​ព្រមព្រៀង​”។ នេះ​ជា​សម្ដី​របស់​លោក Scholar ត្រូវ​បាន​ដក​ស្រង់​ពី​ក្នុង​សៀវភៅ ‘White Hart Lane – The Spurs Glory Years’របស់​លោក Martin Lipton ។

“ គាត់​នឹង​ខ្ញុំ​បាន​និយាយ​គ្នា​យូរ​ណាស់​​ហើយ​ពិភាក្សា​លម្អិត​ពី​រឿង​នេះ​។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា​​ខ្ញុំ​ចាស់​ណាស់​ហើយ​ ដែល​ត្រូវ​គិត​រឿង​នេះ​​គឺ​មាន​តែ​លោក​ទេ​ដែល​​អាច​ធ្វើ​រឿង​ដ៏​សំខាន់​នេះ​…។​ តែ​យ៉ាង​ណា​ខ្ញុំ​ឲ្យ​គាត់​សម្រេច​ចិត្ត​សិន​។ ២​ឆ្នាំ ក្រោយ​ពេល​គាត់​លោក​អង់គ្លេស​គាត់​ក៏​ទៅ​ដឹកនាំ​ Man Utd ទៅ”។