អតីត​កីឡាករ​លេង​ក្នុង​តំបន់​បម្រើ​របស់ ​Manchester United ​លោក Paul Scholes ត្រូវ​បាន​គេ​ពិចារណា​ថា​កំពុង​ចូល​ខ្លួន​ក្លាយ​ជា​គ្រូ​បង្វឹក​ហើយ​ បន្ទាប់​ពី​អតីត​កីឡាករ​វ័យ​៤២​ឆ្នាំ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​ជាប់​ទាក់ទង​ទៅ​នឹង​ការ​មក​ដឹកនាំ​ក្លឹប​ Oldham Athletic ដែល​លេង​នី​ក្រប​ខណ្ឌ​ League One។

Former Manchester United legend Paul Scholes holds talks with Oldham over manager’s position

Scholes ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​ Man United ៧០០​ប្រកួត​ ហើយ​គាត់​ក៏​ជា​អ្នក​គាំទ្រ​ក្លឹប​តាំង​ពី​ក្មេង​​ ហើយ​ឥទ្ធិពល​រស់​គាត់​អាច​ការ​ឈាន​ជើង​ចូល​ក្នុង​ការ​ងារ​គ្រប់​គ្រង​និង​ដឹកនាំ​លើក​ដំបូង ​របស់​គាត់​ទទួល​បាន​ជោគជ័យ។

Image result for Paul Scholes

Oldham United ពេល​នេះ​កំពុង​ស្ថិត​ក្នុង​លេង​១៩​ក្នុង​ក្របខណ្ឌ​ League One ខណៈ​ក្រុម​មួយ​នេះ​ មិន​ទាន់​មាន​គ្រូ​បង្វឹក​បង្គោល​ដឹកនាំ​នៅ​ឡើយ​ គឺ​មាន​តែ​គ្រូ​ជំនួយ​ប៉ុណ្ណោះ។​ ប៉ុន្តែ​កាល​ពី​សប្ដាហ៍​មុន​ មាន​របាយការណ៍​មក​ថា​បុគ្គលិក​របស់​ក្លឹប​មិន​ទាន់​ទទួល​បាន​ប្រាក់​ខែ​នៅ​ឡើយ​ទេ៕