លោក Zinedine Zidane បានធ្វើកិច្ចការល្អមួយ ដោយបានចំណាយពេលឲ្យកីឡាករវ័យក្មេងបានចូលលេង និងមានបទពិសោធន៍ហើយមកដល់ពេលនេះ Real បានក្លាយជាក្រុមមួយដែលមានកីឡាករវ័យក្មេងបំផុតក្នុងចំណោមក្រុមធំៗលំដាប់កំពូលនៅអឺរ៉ុប។
Marco Asensio, Dani Ceballos, Theo Hernandez, Marcos Llorente និង Borja Mayoral គឺជាឧទាហរណ៍មួយរបស់ក្លឹបដែលបានបណ្ដាក់ទុនហើយ សម្រាប់ទុកពេលអនាគត។ ប៉ុន្តែកីឡាករមួយចំនួនទៀត លែងរាប់ថាជាកីឡាករវ័យក្មេងដោយពួកគេស្ថិតក្នុងកម្រិតអភិវឌ្ឍន៍ខ្លួនបន្ថែមទៅកាន់លំដាប់ World Class ដូចជា៖ Isco Alarcon, Casemiro, Lucas Vazquez, Raphael Varane, Dani Carvajal និង Mateo Kovacic ។
ក្រៅពីកីឡាករទាំងអស់នេះ ក្លឹបមហាសេដ្ឋីក៏កំពុងរៀបចំចំណាយលុយតាមទិញកីឡាករវ័យក្មេងមួយចំនួនទៀត ដែលមានវ័យក្រោម២១ឆ្នាំ ដោយមានដូចជា៖ Kepa Arrizabalaga (23), Alvaro Odriozola (21), Fabián (21), Christian Pulisic (19), Kasper Dolberg (20), Timo Werner (21) និង Marcus Rashford (19) ដែលពួកគេអាចធានាកន្លែងលេងបាននៅ Real Madrid ពេលអនាគត៕