លោក Jose Mourinho កំពុងតែរីករាយជាមួយ Manchester United បន្ទាប់ពីបានបង្ហាញភាពខ្លាំងរបស់ខ្លួន នាំក្លឹបបិសាចក្រហម ប្រជែងពានធំៗនៅរដូវកាលនេះ ប៉ុន្តែលោកនឹងពិចារណាបន្តការដឹកនាំជាមួយក្លឹបបន្ថែមទៀត ដោយលោកមានសំណូមពរមួយ។
តាមប្រភពMirror គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ចង់បានប្រាក់ឈ្នួល៣លានផោន លើកុងត្រាបន្ថែមប្រចាំឆ្នាំដែលចំនួននេះ នឹងធ្វើឲ្យលោកទទួលបានប្រាក់ឈ្នួលឡើង១៥លានផោន។ Manchester United កំពុងតាមពីក្រោយ Manchester City ៥ពិន្ទុក្នុងតារាង Premier Leaguហើយពួកគេកំពុងបង្ហាញភាពខ្លាំងនៅ Champions League។ នេះជាលទ្ធផលរបស់គ្រូបង្វឹកប្រកបដោយបទពិសោធន៍ ដែលធ្លាប់បានជួយបិសាចក្រហមឈ្នះពានបីនៅរដូវកាលដំបូង។
បន្ទាប់ពីនាំក្លឹបវិលត្រឡប់ទៅរកការប្រកួតប្រជែងពានលំដាប់អឺរ៉ុបវិញ ស្របនឹងការចង់បានប្រាក់ឈ្នួលខ្ពស់់ Mourinho ជឿថាគាត់គួរតែទទួលបានប្រាក់ឈ្នួលខ្ពស់បំបែកកំណត់ត្រាសម្រាប់គ្រូបង្វឹកនៅទីនោះ បន្ទាប់ពីមានការប្រកាសដំឡើង និងបន្តកុងត្រាកាលពីខែកញ្ញា។
មន្ទិលសង្ស័យសម្រាប់អនាគតនៅ Old Trafford និងអ្នកគាំទ្រនៅ Manchester United លោកត្រូវបានគេដឹងថា អាចនឹងចាកចេញពេលកុងត្រារបស់លោកផុតកំណត់ ប៉ុន្តែលោកបាននិយាយក្នុងសន្និសិទកាសែតមួយថា៖” ខ្ញុំរីករាយនៅទីនេះ ហើយខ្ញុំស្រឡាញ់កីឡាកររបស់ខ្ញុំ។”
អតីតគ្រូបង្វឹក Chelsea និង Real Madrid ហើយនឹងភ្នាក់ងាររបស់គាត់ លោក Jorge Mendes បានបង្កើតគម្រោងបន្តកុងត្រាក្នុងឆ្នាំថ្មីខាងមុខនេះជាមួយនឹងលោក Ed Woodward អនុប្រធានក្លឹប Man Utd ពិសេសរឿងតម្លៃខ្លួននេះឯង៕