Zinedine Zidane បានឡើងទៅនិយាយក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយក្រុម Espanyol ក្នុង La Liga ហើយក្នុងចំណោមនោះលោកក៏បាននិយាយពីស្ថានភាពរបួសរបស់ Neymar ផងដែរ។
កាលពីយប់ម្សិលមិញ ខ្សែប្រយុទ្ធប្រេស៊ីលបានរងរបួសអំឡុងពេលតាមដណ្ដើមបាល់គូប្រកួតពេលលេងទល់នឹងក្រុម Marseille។ ក្នុងន័យនេះលោកបានបដិសេធពីការអបអរសាទរ ពេលដែលកីឡាកររបស់ក្លឹបគូប្រជែងរបួសដោយលោកបាននិយាយថា៖” វាមិនមែនជាបញ្ហាមួយដែលយើងត្រូវអបអរសាទរនោះទេខ្ញុំមិនចូលចិត្តសោះឡើយពេលដែលកីឡាកររបួស ខ្ញុំសង្ឃឹមថាគាត់នឹងអាចលេងបាន។ ខ្ញុំមិនដែលចង់ឲ្យកីឡាកររបស់គូប្រជែងណាម្នាក់ខកខានលេងដោយសាររបួសនោះទេ”។
“ ខ្ញុំមិនគិតថានឹងប៉ះពាល់ដល់ការប្រកួតរបស់PSG នោះទេប្រសិនបើគាត់មិនបានលេងអ្នកដទៃទៀតនឹងលេង។ ខ្ញុំមិនដែលចង់ឲ្យកីឡាករគូរប្រកួតណាម្នាក់របួសនោះទេ។ ខ្ញុំបានមើលការប្រកួតហើយខ្ញុំសង្ឃឹមថានឹងគ្មានអ្វីធ្ងន់ធ្ងរទៅចុះ”៕