គ្រូ​បង្វឹក​ក្រុម​ ​Liverpool​ លោក ​Jurgen Klopp​ បាន​ព្យាយាម​ដាស់តឿន​កូន​ក្រុម​មិន​ឲ្យ​ធ្វេស​ប្រហែស ​ឬ​ ទម្លាក់​ជើង​នៅ​ការ​ប្រកួត​ណា​មួយ​នោះ​ទេ​ ដោយ​សារ​លោក​ចង់​ឃើញ​ក្រុម​ទទួល​បាន​ជ័យជម្នះ​ជា​ជាង​បរាជ័យ។

ក្រោយ​ពី​បាន​បំបាក់​ក្រុម​ញញួរ​យក្ស​ West Ham​ ដោយ​លទ្ធផល​៤​ទល់​និង​០​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ គេ​បាន​កត់​សំគាល់​អំពី​ទម្រង់​លេង​ដ៏​កំពូល​របស់​កីឡាករ​ក្រុម​ហង្ស​ក្រហម​ ជា​ពិសេស​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ទាំង​បី​នាក់​គឺ ​Mo Salah ,Sadio Mane និង​ Roberto Firmino​ ថា​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​បំផុត​នៅ​អង់គ្លេស។

ប៉ុន្តែ​អ្វី​ដែល​អ្នក​តាម​ដាន​បាល់ទាត់​គ្រប់​គ្នា​កំពុង​ចង់​ដឹង​នោះ​គឺ​ តើ​ពួក​គេ​អាច​រក្សា​ទម្រង់​លេង​ដ៏​ល្អ​បែប​នេះ​បាន​រហូត​ដល់​
ចប់​រដូវ​កាល​ដែរ​ឬ​ទេ​?​ Klopp​ បាន​ឆ្លើយ​តប​ទៅ​និង​ចម្ងល់​នេះ​ថា៖”​ពួក​យើង​ត្រូវ​តែ​រក្សា​ភាព​ស្រេកឃ្លាន​ជ័យជម្នះ​ និង​ ការ​ចង់​បាន​ពាន។​ កាល​ពី​ដើម​រដូវ​កាល​ ពួក​យើង​មិន​សូវ​ជា​មាន​ពេល​សប្បាយ​ប៉ុន្មាន​ទេ​ តែ​មើល​ចុះ​សព្វថ្ងៃ​ពួក​យើង​តែង​តែ​នាំ​គ្នា​សើច​ និង​រីករាយ​ក្រោយ​ចប់​ការ​ប្រកួត​ម្ដង​ៗ។​ រឿង​ដ៏​ល្អ​បែប​នេះ​ត្រូវ​តែ​បន្ត​ទៅ​មុខ​ទៀត​”

ចំណែក​លោក ​David Moyes គ្រូ​បង្វឹក​ West Ham ដែល​ទើប​ត្រូ វ​Liverpool លត់​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ បាន​កោត​សរសើរ​ដល់​កីឡាករ​ Mohamed Salahថា គេ​ជា​កីឡាករ​ដែល​មាន​សមត្ថភាព​ល្អ​ពិសេស​ខុស​គេ​ ហើយ​ការ​តាម​បិទ​កីឡាករ​រូប​នេះ​រឹត​តែ​ពិបាក​ថែម​ទៀត​៕

Telegraph