អតីតខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Santos កីឡាករ Vladimir Hernandez បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងការប្រកួតលីកកំពូលកូឡុំប៊ី Primera A របស់កូឡុំប៊ី ពេលរូបគេលេងឲ្យក្លឹប Atletico Nacional ទល់នឹងក្រុម Nacional Sobre America ។
រូបគេរកបានគ្រាប់បាល់ទីមួយបានទៅហើយ នៅនាទី៥៣ហើយលទ្ធផលនេះ ក៏គេរំពឹងថានឹងចប់ត្រឹម១ទល់០នេះឯងប៉ុន្តែនៅនាទីបន្ថែមមានរបួសពោលគឺនាទី៩៣+ រូបបានលូកជើងដណ្ដើមបាល់ពី ក្រោយបានពីកីឡាករ Yamilson Rivera ហើយញាក់បាល់ផ្ដាច់ខ្សែការពារ Diego Herner និងផ្ដាច់ចង្កេះខ្សែការពារ Danilo Brboleda នៅនឹងមុខដំបូលទូក ហើយបានឆ្កឹះរំលងអ្នកចាំទីដោយក្បាច់យ៉ាងឡូយបញ្ចូលទីយ៉ាងស្អាតតែម្ដង។
ប្រសិនបើអ្នកវិញត្រូវធ្វើយ៉ាងណា ពេលញាក់ដាច់ខ្សែការពារបីនាក់ហើយនៅសល់អ្នកចាំទីម្នាក់ទៀតឈ្មោះ Carlos Benjarano ក្នុងខណៈពេលមួយដ៏លំបាក ប៉ុន្តែក្បាច់បាល់ហោះរំលងក្បាលអ្នកចាំទីអាចជួយអ្នកបានក្នុងស្ថានភាពបែបនេះ។
វីដេអូខាងក្រោម៖
[youtube id=”BeLRlco_mmE”]