អតីតកីឡាកររបស់ក្លឹប Stoke City ម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារគាំងបេះដូង នេះបើតាមការចុះផ្សាយរបស់គេហទំព័រព័តមាន fourfourtwo។
ខ្សែការពារស្លាបឆ្វេង Dionatan Teixeiraa របស់ក្លឹប Sheriffដែលជាអតីតកីឡាកររបស់ក្លឹប Stoke City បានទទួលបាត់បង់ជីវិតនៅអាយុ២៥ឆ្នាំដោយសាររោគគាំងបេះដូង បន្ទាប់ពីក្លឹបបានសរសេរសារមួយប្រកាសនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថាខ្សែការពារសញ្ជាតិប្រេស៊ីលខាងលើនេះបានស្លាប់កាលពីប៉ុន្មានម៉ោងនេះ។ យ៉ាងណាមិញ ការស្លាប់របស់ Dionatan Teixeiraa ក៏បានធ្វើឲ្យក្លឹបទាំងមូលមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំងផងដែរ។
គួររំលឹកផងដែរថា Dionatan Teixeiraa គឺជាអតីតខ្សែការពារឆ្នើមមួយរូបរបស់ក្លឹប Stoke City ក្នុងនោះរូបគេក៏ធ្លាប់លេងឲ្យក្លឹបមួយចំនួនផ្សេងទៀតផងដែររួមមាន Sheriff, Dukla Banska Bystrica, Fleetwood Town ជាដើម៕