លោក ​Jose Mourinho បាន​ប្រាប់​អនុ​ប្រធាន​ក្លឹប ​Manchester United លោក Ed Woodward ថា​គាត់​ពិចារណា​ខ្សែ​បម្រើ​Arsenal កីឡាករ​ Aaron Ramsey ​អាច​ជា​ជម្រើស​ល្អ​ជាង ​Pogba ហើយ​បើ​អាច​នឹង​ទិញ​យក​ពេល​ចប់​រដូវ​កាល​នេះ​តែ​ម្ដង។

គ្រូ​បង្វឹក​​សញ្ជាតិ​ព័រទុយហ្គាល់​គឺ​ជា​អ្នក​គាំទ្រ​កីឡាករ​ជម្រើស​ជាតិ​វែល​ម្នាក់​យ៉ាង​ងប់ងុល​​ហើយ​កីឡាករ​ផ្ទាល់ ​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​មិន​ចង់​បន្ត​កុងត្រា​ដើម្បី​មក​ Old Trafford ដូច​គ្នា។​តម្លៃ​៣៥​លាន​ផោន​គឺ​ជា​លុយ​ដែល ​Man Utd នឹង​ចំណាយ​ខណៈ​ដែល​ Chelsea, Juventus ក៏​មាន​ទំនាក់ទំនង​ចង់​បាន​ខ្សែ​បម្រើ​រូប​នេះ ​ឲ្ស​ចាក​ចេញ​ពី​ក្រុម​របស់​លោក​Wenger ដែរ។

ក្រុម​សព​បង្កង់​មើល​ឃើញ​កីឡាករ​រូប​នេះ​ក៏​ដោយ​សារ​ពួក​គេ​បរាជ័យ​ក្នុង​ការ​តាម​ទិញ​ Emre Can របស់​ Liverpool ​ដែល​សង្ឃឹម​ថា​អាច​ចុះ​កុង​ត្រា​ដោយ​គ្មាន​តម្លៃ​ខ្លួន​​ប៉ុន្តែ​ខ្សែ​បម្រើ​រូប​នេះ​ក៏​មាន​អ្នក​ប្រជែង​ធំ​មួយ​ទៀត​គឺ​Bayern Munich។ អញ្ចឹង​ក៏​ដោយ​ Jose Mourinho បាន​រំអុក​អនុប្រធាន​ក្លឹប​បិសាច​ក្រហម​លោក​Woodward​ដោយ​ប្រាប់​គាត់​​ថា គាត់​ចាត់​ទុក​Ramsey ល្អ​ជាង​ Pogba ។ អនាគត​របស់ ​Pogba នៅ​Man Utd ហាក់​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ​ ក្រោយពេល​លោក ​Jose រក្សា​ទុក​មួយ​ឡែក។

ក្លឹប​មួយ​នេះ​នឹង​យក​ខ្សែ​បម្រើ​ជម្រើស​ជាតិ​បារាំង​​ដើម្បី​យក​លុយ​អន្ទង​យក ​Ramseyខណៈ​កាល​ពី​ម្សិល​មិញ​ក្លឹប​បិសាច​ក្រហម​ក៏​មាន​ទំនាក់ទំនង​ចង់​លក់​ Pogba ឲ្យ​នរណា​ក៏​បាន​ដើម្បី​ទិញ​ Kroos, Varane ពី ​Real Madrid៕