លោក Karl-Heinz Rummenigge បានចេញមកអះអាងថា Robert Lewandowski មិនមែនជាកីឡាករសម្រាប់លក់នោះទេហើយក៏គ្មានផ្លូវចេញពីក្លឹបនៅរដូវក្ដៅនេះដែរ។
ក្នុងនាមជាថ្នាក់ដឹកនាំរបស់ក្លឹបម្នាក់ដែរនោះលោកបានទទូចថាគ្មានលុយមកពីត្រូវបានយកអន្ទងគាត់(Lewandowski )ចេញពីយើងនោះទេទោះបីជាមានព័ត៌មានចចាមអារ៉ាមថាគាត់នឹងទៅចូលរួមជាមួយ Real Madrid ក៏ដោយ។
“ខ្ញុំចង់បញ្ជាក់ប្រាប់ឲ្យដឹងថា Robert នឹងលេងជាមួយយើង១០០%គឺនៅ Bayern Munich ក្នុងរដូវកាលក្រោយ“CEO រូបនេះនិយាយក្នុងកាសែត Kicker។
អតីតខ្សែប្រយុទ្ធអាល្លឺម៉ង់ឡើងដំណែងជាCEO រូបនេះធ្លាប់បានធ្វើជាអ្នកតំណាងនិងធានាការបន្តនៅរបស់ Frack Ribery ដែលមានព័ត៌មានផ្ទេរចេញកាលពី១០ឆ្នាំមុនក្នុងតម្លៃ៨០លានផោន។
“ខ្ញុំចាំបានថាកាលពីឆ្នាំ២០០៨ ពេលដែលយើងមានការស្នើពីក្លឹប Chelsea ក្នុងតម្លៃមួយដ៏អស្ចារ្យដើម្បីទិញយក Frack Ribery ។ចាប់ពីពេលនោះមក បាល់ទាត់ទាំងមូលបានដឹង។ ប្រសិនបើ Bayern Munich មិនលក់កីឡាករណាម្នាក់ទេ គ្មាននរណាម្នាក់អាចទិញកីឡាករ Bayern បានឡើយ”៕