ខណៈ​ដែល​បាន​ក្លាយ​ជា​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​បារាំង​រួច​ទៅ​ហើយ​ Antoine Griezmann បាន​និយាយ​ថា​ចង់​លេង​ជាមួយ​Paul Pogba ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន​។

ខ្សែ​ប្រយុទ្ធ​ពាក់​អាវ​លេខ​៧​ឲ្យ​ជម្រើស​ជាតិ​បារាំង​រូប​នេះ ​និយាយ​ថា​រូប​គេ​ចង់​លេង​ជាមួយ​ Pogba មែន​តែ​មិន​មែន​មាន​ន័យ​ថា​ផ្ទេរ​ទូទៅ​លេង​ជាមួយ​គ្នា​នៅ ​Manchester United នោះ​ទេ​។ Griezmann វ័យ​២៧​ឆ្នាំ​មាន​ទំនាក់ទំនង​ធ្វើ​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប​ Premier League ​មួយ​នេះ​​ហើយ​ក្លឹប​យក្ស ​Barcelona ក៏​មាន​ការ​ជាប់​ទាក់ទង​ដូច​គ្នា។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​និយាយ​ថា​វា​ពិត​ជា​អស្ចារ្យ​ណាស់​ដែល​បាន​លេង​ជាមួយ​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​បារាំង​ និង​តារា​បាល់​ទាត់​របស់ ​United កីឡាករ Paul Pogba រាល់​ថ្ងៃ​ប៉ុន្តែ​គាត់​បដិសេធ​ភាព​អាច​ទៅ​រួច​នៃ​ការ​ផ្ទេរ​ទៅ​ Old Trafford។

ប្រសិន​បើ​យើង​មាន​ពេល​នៅ​ជាមួយ​គ្នា​រាល់​ថ្ងៃ​” Pogba និយាយ​ក្នុង​កាសែត​ Canal+នៃ​បទ​សម្ភាសន៍​មួយ​ទាំង​ពីរ​នាក់​។
Griezmann តប៖”​វា​ពិត​ជា​ល្អ។​ ប៉ុន្តែ​មិន​មាន​ន័យ​ថា​ខ្ញុំ​ចង់​ទៅ Manchester United នោះ​ទេ”។

Griezmann រក​បាន​២៣​គ្រាប់​ហើយ​ក្នុង​ចំណោម​៣៨៩​គ្រាប់​គ្រប់​ការ​ប្រកួត​ឲ្យ​ At. Madrid ក្នុង​រដូវ​កាល​នេះ​​ហើយ​នេះ​ក៏​ចា​ឆ្នាំ​ទី​៤​សម្រាប់​រូប​គេ​ដែល​លេង​ក្រោម​ការ​ដឹកនាំ​របស់​ Diego Simeone៕