គ្រូ​បង្វឹក​ក្លឹប ​Paris Saint-Germain លោក Unai Emery បាន​ចូល​រួម​ក្នុង​សន្និសិទ​កាសែត​នៅ​កីឡដ្ឋាន Parc des Prines ក្នុង​ជំនួប​ទល់​នឹង ​Nantes នៃ​ក្របខណ្ឌ ​Ligue 1 ហើយ​កាសែត​ Deportes Cuatro បាន​សួរ​គាត់​អំពី​ព័ត៌មានចចាមអារ៉ាម​Neymar ចង់​ត្រឡប់​ទៅ​អេស្ប៉ាញ​វិញ​ ពិសេស​ Real Madrid។

ប៉ុន្តែ​គ្រូ​បង្វឹក PSG បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​រឿង​នេះ​ហើយ។ គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​នោះ​ទេ​ បន្ទាប់​ពី​អតីតគ្រូ​បង្វឹក​ Sevilla រូប​នេះ​បាន​ឆ្លើយតប​ពី​រឿង​រ៉ាវ​ដែល ​Neymar ជាប់​ទាក់ទង​ផ្ទេរ​ទៅ ​Real Madrid។

“ ពួកយើង​រីករាយ​ជាមួយ​នឹង ​Neymarហើយគាត់​កំពុង​តែ​ជោគជ័យ​នៅ​ទី​នេះ​។ ​Neymarមិន​ទៅ​ណា​ដូច​ព័ត៌មានចុះផ្សាយ​នោះ​ទេ” លោក Emery និយាយ​ដោយ​គ្មាន​ភាព​​ស្ទាក់ស្ទើ។

Unai Emery is adamant Neymar will stay at Paris Saint-Germain

 

Neymar has found the net 11 times in all competitions for PSG

“​ខ្ញុំ​មិន​ដឹង​ថា​ពួក​គេ​បាន​រឿង​ពីណាមក​និយាយ ឬ​យក​ព័ត៌មាន​មក​ពី​កន្លែង​ណា​ទេ​។ Neymar កំពុង​រីករាយ​នៅ​ទី​នេះ”។ គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​បាន​បន្ត៕