អ្នក​ចាត់​ការ​ទូទៅ​ Manchester​ United​ លោក​ Jose​ Mourinho​ កំពុង​មាន​គម្រោង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ដើម្បី​ត្រៀម​ឆក់​យក​ខ្សែ​ការពារ​កណ្តាល​ David​ Luiz​ ពី​តោ​ខៀវ​ Chelsea​។

Related image

យោង​តាម​ប្រភព​ព័តមាន​ The​ Express​ បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា​ អ្នក​ចាត់​ការ​ទូទៅ​ Jose​ Mourinho​ កំពុង​តែ​ត្រៀម​ប្រជែង​ឆក់​យក​ David​ Luiz​ ពី​ Chelsea​ ស្រប​ពេល​ខ្សែ​ការពារ​វ័យ​៣០​ឆ្នាំ​រូប​នេះ​កំពុង​តែ​មាន​រឿង​រកាំរកូស​ខ្លាំង​ជាមួយ​គ្រូ​បង្វឹក​លោក​ Antonio​ Conte​ ក្នុង​អំឡុង​ពេល​អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​ដក​រូប​គេ​ចេញ​ពី​បញ្ជី​កីឡាករ​១១​នាក់​ដំបូង​ប្រកួត​ទល់​នឹង​ Man​ Utd​ កាល​ពី​ពីរ​សបា្តហ៍​មុន​ ហើយ​មិន​ពេញ​ចិត្ត​នឹង​ទម្រង់​លេង​របស់​គេ​ថែម​ទៀត​ក្រោយ​ភ្លាត់​ចាញ់​ Roma​ ៣-០​ នៅ​ Champions​ League​។

Image result for david luiz angry antonio conte

យ៉ាងណាមិញ​ ប្រសិន​បើ​ការ​ព្រមព្រៀង​នេះ​កើត​ឡើង​ពិត​មែន​នោះ​ មាន​ន័យ​ថា​នេះ​មិន​មែន​ជា​កីឡាករ​ទី​១​ទេ​ដែរ​លោក​ Mourinho​ បាន​ទិញ​ពី​ក្រុម​គូ​ប្រជែង​ Chelsea​ ក្នុង​រដូវ​កាល​នេះ​ ពោល​កាល​ពី​ដើម​រដូវ​កាល​រូប​លោក​បាន​ទិញ​ខ្សែ​បម្រើ​ Nemanja​ Matic​ ម្នាក់​រួច​មក​ហើយ​៕