ប្រធាន​ក្លឹប​ Real​ Madrid​ លោក​ Florentino​ Perez ​កំពុង​ចង់​បញ្ចេញ​កីឡាករ​ឆ្នើម​២​រូប​ដើម្បី​ជា​ថ្នូរ​ក្នុង​ការ​ចុះ​កុងត្រា​យក​កំពូល​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Neymar​ ពី​ PSG​ នៅ​ពេល​ខាង​មុខ​។

លទ្ធផល​រូបភាព​សម្រាប់ neymar psg

យោង​តាម​របាយការណ៍​ពី​ Don​ Balon​ បាន​ឲ្យ​ដឹង​ថា​ លោក​ Florentino​ Perez​ ប្រធាន​ក្លឹប​ Real​ Madrid​ កំពុង​តែ​ពិចារណា​បញ្ចេញ​កីឡាករ​ឆ្នើម​២​រូប​ចេញ​គឺ​ខ្សែ​បម្រើ​ Toni​ Kroos​ និង​ខ្សែ​ប្រយុទ្ធ​ Gareth​ Bale​ ដើម្បី​ជា​ថ្នូរ​ឲ្យ​ PSG​ ក្នុង​ការ​បញ្ចុះ​បញ្ចូល​យក​ Neymar​ មក​វិញ​។ ដោយ​ឡែក​ ការ​ធ្វើ​បែប​នេះ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​គឺ​ជា​វិធី​មួយ​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ក្លឹប​ក្នុង​ការ​ទិញ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ខាង​លើ​ដែល​អាច​មាន​តម្លៃ​ថ្លៃ​ខ្ពស់​កប់​ពពក​ប្រមាណ​ជាង​៣៥៧​ លាន​ផោន​ (៤៧២​ លាន​ដុល្លារ​)។

លទ្ធផល​រូបភាព​សម្រាប់ gareth bale and toni kroos

យ៉ាង​ណាមិញ​ មក​ទល់​ពេល​នេះ​ក្លឹប​ PSG​ នៅ​មិន​ទាន់​ចង់​លក់​ Neymar​ នោះ​ទេ​ ប៉ុន្តែ​ក្លឹប​យក្ស​អេស្ប៉ាញ​ Real​ Madrid​ នៅ​តែ​អន្ទះ​សារ​ចង់​បាន​ ហើយ​សង្ឃឹម​ថា​នឹង​អាច​យក​អតីត​ខ្សែ​ប្រយុទ្ធ​ Barcelona​ ខាង​លើ​មក​កាន់​ Santiago​ Bernabeu​ នៅ​រយះ​ពេល​២​រដូវ​កាល​ទៀត​៕