អ្នកគាំទ្រក្រុមកាំភ្លើងធំជាច្រើនមានការភ្ញាក់ផ្អើល ចំពោះក្រុមរបស់់ខ្លួនកាលពីយប់មិញ ដោយសារការស្លៀកឈុតក្រៅដី នៅក្នុងការប្រកួតក្នុងទឹកដីខ្លួនឯង ហើយត្រូវរងការខកចិត្តដោយត្រូវក្រុមភ្ញៀវយកឈ្នះក្នុងលទ្ធផល២ទល់១ ។
ចំពោះមូលហេតុពិតប្រាកដដែលក្រុម Arsenal សម្រេចចិត្តប្រើប្រាស់ឈុតពណ៍ខៀវក្រៅដីរបស់ខ្លួនបែបនេះ ដោយសារគណៈកម្មការរៀបចំការប្រកួតមើលឃើញថា សម្លៀកបំពាក់ក្នុងដីពណ៌ក្រហម ស របស់ពួកគេមានភាពស្រដៀងគ្នាទៅនិងឈុតក្រៅដីរបស់ក្រុមOstersunds មានពណ៌ក្រហមលាយខ្មៅដែលជាក្រុមភ្ញៀវ ។
ដូច្នេះដើម្បីជៀសវាងកុំឲ្យមានភាន់ច្រឡំ ពិបាកបែងចែកកីឡាករនៅលើទីលាន គេក៏បានសម្រេចចិត្តអោយArsenal ស្លៀកឈុតក្រៅដីពណ៌ខៀវ ចំណែកOstersunds ត្រូវស្លៀកឈុតក្នុងដីវិញ ដែលមានពណ៌ស។ ទោះបីជាយប់មិញចាញ់ តែArsenal នៅតែបានឡើងទៅវគ្គបន្ដ ដោយសារកាលពីជើងទី១ បានឈ្នះ៣-០ ដោយសរុបទាំងពីរជើងគឺ៤ទល់និង២។
នេះមិនមែនជាលើកទី១ទេ ដែលUEFA បានធ្វើការសម្រេចកែប្រែបញ្ហាមួយចំនួនទៅលើក្រុមArsenal ជាក់ស្ដែងកាលពីលេងជើងទី១ នៅទឹកដីស៊ុយអែត កីឡាករHenrikh Mkhitaryan ត្រូវបានគេបង្ខំអោយប្ដូរលេខអាវដែលគេពាក់ពីលេខ7 ទៅជាលេខ77 វិញ ដោយសារគេអះអាងថា អាវលេខ7 នេះត្រូវបានAlexis Sanchez ពាក់តាំងពីដើមរដូវកាលមកម្ល៉េះ មានន័យថា លេខអាវមួយមិនអាចពាក់ដោយកីឡាករពីរនាក់បានទេក្នុងមួយរដូវកាល៕
Dailymail