Chicharito អាចនឹងត្រឡប់មកលេងនៅ Premier League វិញបន្ទាប់ពី West Ham រាយការណ៍ថា ត្រៀមខ្លួនរួចរាល់ក្នុងការផ្ទេរយកខ្សែប្រយុទ្ធរូបនេះ ក្នុងតម្លៃផ្ដាច់កុងត្រា១៣លានផោន។
អតីតខ្សែប្រយុទ្ធអាវលេខ១៤នៅ Man Utd រូបនេះកំពុងលេងនៅក្របខ័ណ្ឌ Bundesliga ក្នុងក្លឹប Bayer Leverkusen ហើយរូបគេនៅតែបង្ហាញទេពកោសល្យល្អធ្វើឲ្យក្លឹបជាច្រើនចង់បាន។ រូបគេត្រូវបានលោក Van Gaal អតីតគ្រូបង្វឹក Man Utd មើលរំលងសមត្ថភាព ប៉ុន្តែបានក្លាយជាម៉ាស៊ីនរកគ្រាប់បាល់យ៉ាងមុតស្រួចនៅអាល្លឺម៉ង់ក្រោយបានចូលលេងពេញៗម៉ោង។
ប្រភព Mirror បានបញ្ជាក់ថា West Ham បានផ្ដល់ព័ត៌មានទៅឲ្យ Leverkusen ថាត្រៀមខ្លួនរួចហើយក្នុងការចំណាយលុយ១៣លានផោនផ្ដាច់កុងត្រាទិញយកChicharitoមកលេងនៅ Premier League វិញ។ ស្របពេលដំណឹងនេះបានទៅដល់អាល្លឺម៉ង់ហើយកុងត្រារបស់គេនៅសល់ត្រឹមមួយឆ្នាំទៀតជាមួយ Leverkusen ដោយរូបគេមិនទាន់បានពិភាក្សាបន្តកុងត្រាទៀតទេ។
Leverkusen នឹងមិនឲ្យខ្សែប្រយុទ្ធវ័យ២៩ឆ្នាំចាកចេញពីដោយគ្មានតម្លៃខ្លួននោះទេ ហើយក្លឹបកំពុងពិចារណាឲ្យខ្សែប្រយុទ្ធជម្រើសជាតិមិកស៊ិកនៅប៉ុន្មានថ្ងៃទៀត។ ក្រុមញញួរធំត្រូវបានគេដឹងថា តាមឃ្លាំមើលទម្រង់លេងរបស់ Hernandezយ៉ាងជិតស្និតអំឡុងពេលកីឡាកររូបនេះ បង្ហាញខ្លួនជាមួយជម្រើសជាតិក្នុង Confederations Cup នៅរុស្សី។ រូបគេលេងឲ្យជម្រើសជាតិបាន៩៤ប្រកួតរកគ្រាប់បាល់បាន៤៨គ្រាប់ ដែលស្ថិតិមួយយ៉ាងអស្ចារ្យខណៈរកបាន៣៩គ្រាប់ក្នុងការចូលលេងឲ្យ Leverkusen ៤៨គ្រាប់៕