ហុល្លង់ អីស្លង់ និងក្រូអាតនឹងចូលរួមក្នុងក្របខណ្ឌកំពូល នៃបណ្ដាប្រទេសបាល់ទាត់ធំៗនៅអឺរ៉ុប ដើម្បីចូលរួមប្រកួតប្រជែងក្នុងពានថ្មី Nation League។
អង់គ្លេស បារាំង អាល្លឹម៉ង់ និងអេស្ប៉ាញ គឺជាលីកក្នុងចំណោម១២ប្រទេសដែលត្រូវបានបញ្ជាក់រួចជាស្រេចថា ស្ថិតក្នុងលំដាប់A នៃពានរង្វាន់ UEFA Nations League។ ព័រទុយហ្គាល់ បែលហ្សិក ស្វីស អ៊ីតាលី ប៉ូឡូញ អ៊ីស្លង់ និងក្រូអាតក៏ស្ថិតក្នុងក្រុមលីកលំដាប់A ដែរ។
CONFIRMED: The four leagues for the UEFA Nations League! ⚽️👌
More details 👉 https://t.co/sg2Z1S9r78 pic.twitter.com/zWM4xt288O
— UEFA EURO (@UEFAEURO) October 11, 2017
ឯក្រុមលំដាប់ B មានដូចជា៖ អូទ្រីស រុស្សី ស្លូវ៉ាគី ស៊ុយអែត អ៊ុយក្រែន សាធារណរដ្ឋអៀរឡង់ បូស្នៀ អៀកឡង់ខាងជើងដាណឺម៉ាកសាធារណរដ្ឋឆេក និងទួរគី។ ចំណែក ស្កុតឡែន ីក្រិក ស៊ែបី ស្ថិតក្នុងចំណោមប្រទេសទាំង១៥ដែលស្ថិតក្នុងលីកលំដាប់C ខណៈមាន១៦ក្រុមស្ថិតក្នុងលំដាប់ D ដែលជាក្រុមតូច”មិនសូវល្បីឈ្មោះដូចជា៖ ឡិចធើស្តែន សាន់ម៉ារីណូនិងហ្គីលប្រាតា បេឡារុសនិងម៉ាសេដូនី។
ក្រុមស្ថិតក្នុងលីកនីមួយៗ នឹងត្រូវបំបែកជាក្រុម(ពូល)តូចៗខណៈក្រុមលីកលំដាប់AនិងB ត្រូវបែងចែកជាបួនពូលមាន៣ក្រុម។ ពេលការប្រកួតក្នុងពាន Nation League នេះចប់ ក្រុមក្រុមកំពូលតារាងនិងបាតតារាងនៃលំដាសប់លីកនីមួយៗត្រូវដំឡើងនិងកាត់មកតាមលំដាប់នៃលីកដូចក្នុងការប្រកួតលីកធម្មតាដែរ។
ក្រុមអ្នកឈ្នះនឹងលើកពាន Nations League ក្នុងខែមិថុនាឆ្នាំ២០១៩ ដែលអាចមានកៅអីទៅលេងនៅ Euro 2020 ដោយអូតូម៉ាទិក ពិសេសក្រុមស្ថិតក្នុងលំដាប់ខ្ពស់ដែលមិនចាំបាច់ត្រូវលេងក្នុងវគ្គជម្រុះ Euro ដូចសព្វមួយដងនោះទេ។
ការចាប់ឆ្នោតបែងចែកក្រុមជាក់លាក់ក្នុង Nations League នេះនឹងជំនួសដោយការប្រកួតមិត្តភាពអន្តរជាតិ ដោយចាប់ផ្ដើមនៅថ្ងៃទី២៤មករា ហើយការប្រកួតនឹងចាប់ផ្ដើមនៅខែកញ្ញាឆ្នាំក្រោយ៕