ក្រុម​កាំភ្លើងធំ​ Arsenal បាន​ទទួល​ជោគជ័យ​ក្នុ​ការ​ស៊ីញេ​កុង​ត្រា​យក​ខ្សែ​ប្រយុទ្ធ​ Lyon កីឡាករ​ Alexandre Lacazette ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​របស់​ក្លឹប​៥២​លាន​ផោន។

លោក Arsenge Wenger បាន​តាម​ប្រមាញ់​ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ​យូរ​មក​ហើយ​ តែ​ពេល​នេះ​គាត់​បាន​សម្រេច​ក្នុង​ការ​នាំ យក​កីឡាករ​រក​គ្រាប់​បាល់​បាន​៣៧​គ្រាប់​កម្មវិធី​ប្រកួត​កាល​ពី​រដូវ​កាល​មុន​ដូច​ការ​គ្រោង​ទុក​ហើយ។  កីឡាករ​វ័យ​២៦​ឆ្នាំ​ត្រូវ​បាន​គេ​ដឹង​ថា​ បាន​យល់​ព្រម​ចុះ​កុង​ត្រា​រយៈ​ពេល​៥​ឆ្នាំ ​ហើយ​ក្លាយ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​ប្រចាំ​ប្រវត្តិសាស្រ្ត​ក្រុម​កាំភ្លើង​ធំ​គឺ​ថ្លៃ​ជាង​កាល​លោក Wenger ទិញ ​Mesut Ozil ពី ​Real Madrid ក្នុង​ឆ្នាំ​២០១៣៕

ក្រៅ​ពី​កីឡាករ​បារាំង​រូប​នេះ​ Arsenal ទិញ​បាន​ខ្សែ​ការពារ​  Sead Kolasinac ពី​ក្លឹប​ Schalke របស់​អាល្លឺម៉ង់​ក្នុង​លក្ខខណ្ឌ​គ្មាន​តម្លៃ​ខ្លួន​ក្នុង​រដូវ​ដោះដូរ​កីឡាករ​នេះ​ ខណៈ​របាយការណ៍​ផ្សេង​ទៀត​បាន​និយាយ​ថា​ ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ ឡុងដុង​ នឹង​នាំ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប​ Riad Mahrez  របស់ ​Liecester City ឬ​ក៏​ Thomas Lemar របស់ Monaco មក​Emirates Stadium។

តែ​យ៉ាង​ណា​! ពួក​គេ​មិន​ទាន់​បាន​បន្ត​កុងត្រា​ថ្មី​​ជាមួយ​​ Ozil, Alexis Sanchez, Aaron Ramsey និង Alex Oxlade-Chamberlain ខណៈខ្សែ​ការពារ​ស្លាប​ Hector Bellerin  នៅ​តែ​មាន​ងទិភាព​ត្រឡប់​ទៅ​លេង​នៅ ​Barcelona វិញ៕

[youtube id=”yrIIppuJGPA”]