ក្លឹបបាល់ទាត់ Atletico Madrid បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Europa League ឆ្នាំ២០១៧/១៨ ក្រោយពីយកឈ្នះ Olympique Marseille ដោយលទ្ធផល៣ទល់នឹង០ នៅក្នុងវគ្គផ្តាច់ព្រ័តកាលពីព្រឹកមិញ។​

៣គ្រាប់របស់ក្រុមជើងខ្លាំងមកពីអេស្ប៉ាញគឺរកបានដោយ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Antoine Griezmann​ ២គ្រាប់ម្នាក់ឯង និង ប្រធានក្រុម Gabi ១គ្រាប់នៅចុងម៉ោង។

គួរបញ្ជាក់ថា នេះគឺជាពានរង្វាន់ UEFA Europa League ទី៣របស់ AT Madrid បន្ទាប់ពីឈ្នះលើកទី១នៅឆ្នាំ២០១០ និងលើកទី២នៅឆ្នាំ២០១២។

ទស្សនាវីដេអូហាយឡាយ៖