កីឡាករ​មាន​តម្លៃ​ខ្ពស់​បំផុត​លើ​ពិភពលោក Neymar ​មាន​ម្ដង​នោះ ​ត្រូវ​បាន​គេ​ទម្លាយ​ថា​តម្លៃ​ខ្លួន​ត្រឹម​១០​លាន​អឺរ៉ូ​​​ប៉ុណ្ណោះ​ដែល​តម្លៃ​នេះ​ធ្វើ​ឲ្យ​ក្លឹប​ជា​ច្រើន​គិត​ថា​ថ្លៃ​ពេក​ ហើយ​ការ​ចុះ​កុង​ត្រា​ក៏​គ្មាន​ដែរ។

ទម្រង់​លេង​របស់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល ​ចាប់​តាំង​ផ្ទេរ​ទៅ​លេង​នៅ​ទី​ក្រុង​ប៉ារីស​មក​កាន់​តែ​ល្អ​ឡើង​ៗ​​ ដែល​ការ​ចំណាយ​២២២លាន​អឺរ៉ូ​របស់​ PSG ពិត​ជា​ត្រឹម​ត្រូវ​ហើយ ​រូប​គេ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ទូទៅ​ថា​អនាគត​ម្ចាស់​ពាន​ Ballon d’Or ពេល​ដែល​ Messi និង​Ronaldo ចាក​ចេញ។

អាជីព​បាល់​ទាត់​របស់ ​Neymar ចាប់​ផ្ដើម​នៅ​អឺរ៉ុប​មាន​តម្លៃ​៨៨​លាន​អឺរ៉ូ​ ក្រោយ​ពេល​ចាក​ចេញ​ពី ​Santos មក​ Barcelona កាល​ពី​ឆ្នាំ​២០១៣ ​ខណៈ​ដែល​ក្លឹប​អេស្ប៉ាញ​មួយ​នេះ ​គ្មាន​ជម្រើស​រក្សា​ទុក​ ហើយ​ក៏​លក់​កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​ទៅ​ឲ្យ​PSG។

ប៉ុន្តែ​តម្លៃ​ខ្លួន​មុន​ដំបូង​របស់​គេ ​ប្រហែល​ជា​ខុស​ពី​នេះ​ឆ្ងាយ​សម្រាប់​អាជីព ​Neymar។ កាល​ពី​ឆ្នាំ​២០០៨ បន្ទាប់​ពី​បាន​ឃើញ​ទម្រង់​លេង​របស់​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​លេង​ឲ្យ ​Santos ក្នុង​ពាន​យុវជន​ Mediterranean Cup, ក្លឹប ​Lokomotiv Moscow បាន​ដេញ​ថ្លៃ​ក្នុង​ទឹក​ប្រាក់​១០​លាន​អឺរ៉ូ។

ទោះ​បី​ជា​មាន​ការ​យល់​ព្រម​ពី ​Santos ប៉ុន្តែ​ក្លឹប​យក្ស​រុស្សី​មួយ​នេះ ​សូញសាញ​ច្រើន ​ហើយ​ទុក​ពេល​ពិចារណា​លើ ​Neymar ក្នុង​ហេតុផល​ច្រើន​យ៉ាង។ ប្រធាន​ក្លឹប​រុស្សី​ខាង​លើ​លោក Nikolai Naunov បាន​ប្រាប់ ​Sport-Express ថា​៖” ពួក​យើង​បាន​គិត​ពី​ស្ថានភាព​ ថា​តើ​សាក​សម​ដែរ​អត់​ បើ​ទិញ​យក​មក​លេង។ យើង​ពិត​ចង់​ទិញ​គាត់​​ ហើយ​ភ្នាក់ងារ​របស់​យើង​បាន​មើល​គាត់​លេង​នៅ​ប្រេស៊ីល​។ វា​ពិត​ជា​មាន​ការ​សង្ស័យ​ច្រើន​មែន ដំបូង​ គាត់​នៅ​ក្មេង​ពេក​ ទី​២ ​វា​មិន​ច្បាស់​ថា​តើ​គាត់​អាច​សម្រប​ខ្លួន​ទៅ​នឹង​ប្រទេស​រុស្សី​បាន​អត់! អញ្ចឹង​ហើយ​យើង​សម្រេច​ចិត្ត​មិន​ទិញ​គាត់​វិញ”

“​កាល​នោះ​តម្លៃ​​ប្រហែល​១០​លាន​អឺរ៉ូ​អី​ហ្នឹង​។ ពិត​ណាស់​! អ្នក​ដឹង​ហើយ​ថា​​ ចំណាយ​លុយ​ច្រើន​សម្រាប់​កូនក្មេង​ម្នាក់​មក​ពី​ទ្វីប​ផ្សេង​គ្នា​ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ជាមួយ​រឿង​នេះ”

ជំនួស​ការ​មិន​បដិសេធ​មិន​ទិញ ​Neymar, Lokomotiv សម្រេច​ចិត្ត​ផ្ដល់​ការ​ទុក​ចិត្ត​ខ្លាំង​ទៅ​លើ​កីឡាករ​ Alan Gatagov ដែល​លេង​ឲ្យ​ក្រុម ​Levadia Tallinnរបស់​ប្រទេស​អេស្តូនី​ មុន​ពេល​ក្លឹប​ដោះលែង​ឲ្យ​ចេញ​។​ ពេល​នេះ​កីឡាករ​រុស្សី​គ្មាន​ក្លឹប​លេង​មួយ​ឆ្នាំ​ហើយ។

បាទ! យើង​ជា​អ្នក​បាត់​បង់​នៅ​ទី​បំផុត​ ប៉ុន្តែ​កាល​នោះ​ខ្ញុំ​មិន​បាន​ចំណាំ​ថា​ Neymar លេង​បាន​ល្អ​ដូច​កីឡាករ​ដទៃ​ទៀត​ទេ។​ Alan Gatagov ពិត​ល្អ​នោះ​ពេល​នោះ”

Neymar បាន​ចូល​លេង​ពេញ​លេញ​លើក​ដំបូង​ឲ្យ​ Santos ក្នុង​ឆ្នាំ​២០០៩​ ហើយ​ក្លឹប​នៅ​អឺរ៉ុប​ផ្សេង​ទៀត​ចាប់​ផ្ដើម​កត់​ចំណាំ​មុន​ពេល​ក្លឹប​មាន​កីឡដ្ឋាន​ Camp Nou ឈ្នះ​ក្នុង​ការ​ដេញ​ថ្លៃ​យក​ហត្ថលេខា​របស់​ Neymar។​ ពេល​នេះ​គាត់​ក្លាយ​ជា​កីឡាករ​ថ្លៃ​បំផុត​ក្នុង​ពិភព​បាល់​ទាត់​គ្រប់​សម័យ​កាល​ ប៉ុន្តែ​រូប​គេ​ធ្លាប់​ជា​កីឡាករ​ដែល​មាន​តម្លៃ​១០​លាន​អឺរ៉ូ​ហើយ​គេ​មិន​ទិញ​ទៀត៕