ក្លឹប​អាល្លឺម៉ង់​ Borussia Dortmund បាន​ចាប់​ផ្ដើម​ចំណាយ​លុយ​ដែល​បាន​មក​ពី​ការ​លក់​ Ousmane Dembele ទិញ​យក​ខ្សែ​ប្រយុទ្ធ​  Andriy Yarmolenko ពី​ក្លឹប​អ៊ុយក្រែន Dynamo Kiev។

ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ ​មក​អាល្លឺម៉ង់​លើក​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា​មាន​តម្លៃ​ខ្លួន​២៥​លាន​ផោន ក្នុង​កុងត្រា​រយៈ​ពេល​៤​ឆ្នាំ។ ការ​មក​ដល់​របស់​កីឡាករ​ជម្រើស​ជាតិ​អ៊ុយក្រែន ​ចំ​ថ្ងៃ​ដែល ​Dembele ត្រូវ​បាន​ក្លឹប ​Barcelona ធ្វើ​ការ​ប្រកាស​ជា​ផ្លូវ​ការ​ ក្នុង​តម្លៃ​១៥០​លាន​អឺរ៉ូ។

http://

ការ​មក​ដល់​របស់​ Yarmolenko ​គឺ​ជា​ការ​បញ្ចប់​អាជីព​ជាង​១០​ឆ្នាំ​ជាមួយ​ Dynamo Kiev ខណៈ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ ធ្លាប់​ជួយ​ក្លឹប​ឈ្នះ​ពាន​ Ukraine Premier League ៣​ដង​ផង​ដែរ ដោយ​លេង​ក្នុង​ឈុត​ធំ​បាន​២២៨​ប្រកួត​រក​គ្រាប់​បាល់​បាន​៩៩​គ្រាប់៕