ក្លឹបអេស្ប៉ាញ Barcelona បានបញ្ជាក់ថា Lionel Messi នឹងបន្តកុងត្រាថ្មីរយៈពេលវែង ជាមួយក្លឹបដែលកិច្ចព្រមព្រៀងនេះធ្វើឲ្យកីឡាករវ័យ៣០ឆ្នាំនៅលេងក្នុងកីឡដ្ឋាន Camp Nou ដល់ឆ្នាំ២០២១។
កំពូល Super Star របស់អាហ្សង់ទីន ឈានដល់វ័យ៣០ឆ្នាំកាលពីខែមុន នៅសល់កុងត្រាចាស់មិនដល់មួយឆ្នាំផង ប៉ុន្តែរូបគេត្រូវបានក្លឹបបញ្ជាក់ថា បន្តអនាគតជាមួយក្លឹមយក្ស Catalan បន្តទៀត។ សេចក្ដីថ្លែងការរបស់ក្លឹបបាននិយាយថា៖” កិច្ចព្រមព្រៀងនឹងត្រូវចុះហត្ថលេខា នៅសប្ដាហ៍ខាងមុខ ពេលដែល Messi ត្រឡប់មកពីការប្រកួត Pre-Season Tourវិញ។ ក្លឹបមានការសប្បាយរីករាយ ដែលភាគីទាំងពីរបានបន្តជាថ្មី ហើយការខិតខំរបស់ Messi គឺល្អបំផុតក្នុងប្រវត្តិសាស្រ្តដែលលេងពេញមួយអាជីពនៅ Barcaហើយជួយក្លឹបឈ្នះពានជាច្រើន ដូចអ្វីដែលបានឃើញក្នុងពិភពបាល់ទាត់។”
ការបន្តកុងត្រានេះមានន័យថា Barcelona ដំឡើងតម្លៃខ្លួន Messi ដល់ទៅ៣០០លានអឺរ៉ូ (២៦៣លានផោន) នៃកុងត្រាថ្មីខណៈចុងក្រោយមានព័ត៌មាននិយាយថា Man City ចង់បាន៕