ក្នុងការប្រកួតកាលពីយប់មិញដែល Real Madrid ឈ្នះ PSG ក្នុងលទ្ធផល៣ទល់១ពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយជើងទីមួយ គេឃើញខ្សែបម្រើ Isco ជាប់ឈុតជម្រើសដំបូង១១នាក់។
ប៉ុន្មានប្រកួតចុងក្រោយនេះ Isco មិនបានចូលលេងក្នុងឈុត១១នាក់ដំបូងនោះទេទាំងការប្រកួតក្នុង La liga និងពានផ្សេងទៀតក្រោយពេល Gareth Bale ជាពីរបួសវិញហើយខ្សែបម្រើអេស្ប៉ា ស្ថិតក្នុងកៅអីបម្រុងរហូត។
ប៉ុន្តែក្នុងការប្រកួតយប់មិញគេឃើញកីឡាករវ័យ២៥ឆ្នាំ ជាប់ជម្រើសដំបូងហើយលេងបាន៧៩នាទីទើបត្រូវប្ដូរចេញជំនួសដោយ Marco Asensio ។ Zidane បាននិយាយពីការសម្រេចចិត្តដាក់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញថា៖” ខ្ញុំបាននឹងកំពុងស្វែងរកទម្រង់លេងបែបគ្រប់គ្រង់បាល់ ហើយក្រុមរបស់យើងពិតជាធ្វើបានមែន។ ជាមួយនឹងខ្សែបម្រើរបស់យើងបួននាក់ ទល់នឹងខ្សែបម្រើរបស់ PSG ៣នាក់ Isco លេងបានយ៉ាងអស្ចារ្យ”។
បើតាមប្រភពតាមដានស្ថិតិរបស់ OptaJose, Isco ទទួលជោគជ័យក្នុងការប៉ះសេបាល់ឲ្យមិត្តរួមក្រុម៣៨ដងជោគជ័យទាំងអស់(១០០%)ក្នុងវគ្គទីមួយទល់នឹង PSG ដែលស្ថិតិនេះជោគជ័យលើសកីឡាករណាៗទាំងងស់ដែលលេងលើទីលាន៕
326 – Isco Alarcon has attempted 326 dribbles under Zinédine Zidane, at least 52 more than any other Real Madrid player (all competitions). Magic. pic.twitter.com/7FtSrDhjIR
— OptaJose (@OptaJose) February 14, 2018